អភិបាល​ខេត្តកណ្តាល​ ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​តាម​ច្រកព្រំដែន​នីមួយៗ​ ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ និង​មិន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំង​២(​កម្ពុជា​-​វៀតណាម​)​ធ្វើ​ដំណើរ​ឆ្លងកាត់​ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រី​ច​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ (COVID-19)

20-March-2020 | ដោយ ពលមនសិការ

​កណ្តាល​៖​ នៅ​រសៀល​ថ្ងៃ​ទី​២០​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ និង​ត្រួតពិនិត្យ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩​ (COVID-19)​ និង​ចាត់វិធានការ​ត្រួតពិនិត្យ​តាមដាន​ជា​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​ ក្រោម​អ​ធិ​តី​ភាព​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​បរិ​វេន​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ជ្រៃ​ធំ​ ស្ថិត​ក្នុង​ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ដោយ​មានការ​ពី​លោក​អភិបាលរង​ខេត្ត​ មន្ត្រីរាជការ​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ និង​កងកម្លាំងប្រដាប់អាវុធ​។​

​បន្ទាប់​ពី​ប្រកាស​បិទ​ច្រកព្រំដែន​ចំនួន​០៤​ ក្នុងភូមិ​សាស្ត្រ​ស្រុក​លើក​ដែក​ និង​ស្រុក​កោះធំ​ ខេត្តកណ្តាល​រួច​មក​ ឯកឧត្តម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​ បាន​ណែនាំ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​តាម​ច្រកព្រំដែន​នីមួយៗ​ ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ និង​មិន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំង​២(​កម្ពុជា​-​វៀតណាម​)​ធ្វើ​ដំណើរ​ឆ្លងកាត់​ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​រី​ច​រាលដាល​ជំងឺ​កូ​វី​ដ​១៩​ (COVID-19)​។​ ដោយឡែក​រាល់​ការ​ដោះ​ដូរ​ទំនិញ​នៅ​អនុញ្ញាតិ​ឲ្យ​ឆ្លងកាត់​ជា​ធម្មតា​ មិន​ត្រូវ​បាន​បិទ​នោះ​ទេ​ ។​

​សូម​បញ្ជាក់​ថា​ ច្រក​ចំនួន​០៤​ដែល​ត្រូវ​បាន​បិទ​ មិន​អនុញ្ញាតិ​អោយ​ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំង​២​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ​រួម​មាន​៖​ ទី​១-​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ​ ស្ថិត​ក្នុងស្រុក​លើក​ដែក​ ទី​២-​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ​ ទី​៣-​ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រែក​ជ្រៃ​-​ព្រែក​ទន្លា​ និង​ទី​៤-​ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រែក​ស្បូវ​ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ស្រុក​កោះធំ​ ៕


ចំនួនអ្នកទស្សនា

    20512617

  • ថ្ងៃនេះ5131
  • ម្សិលមិញ15191
  • សប្តាហ៍នេះ48281
  • ខែនេះ70161
  • ឆ្នាំនេះ70161
  • សរុប20512617