សៀមរាប៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០នឹង២០នាទី លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ បានចុះស្រាវជ្រាវបំបែកសំបុកចោរកាច់សោករម៉ូតូយកមកលាក់ទុកនៅផ្ទះជួលដាច់មួយកន្លែងដែលមានឈ្មោះ អួង វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតនៅចំណុចក្រុមទី៧ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ច ឆែកឆេរឃើញម៉ូតូ៥ គ្រឿង (៤គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម និង១គ្រឿងទៀតម៉ាកស្កុបពី) និងសម្ភារៈវត្ថុតាងសម្រាប់ធ្វើសកម្មភាពមួយចំនួន។
១.ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1W-5945 លេខម៉ាស៊ីននិងលេខតួ9776 234 ម៉ូតូនេះទុកនៅខាងក្រៅផ្ទះមុខផ្ទះក្នុងរបង។
២.ម៉ូតូម៉ាកស្កុបពី ពណ៌ស គ្មានផ្លាកលេខ ស៊េរីឆ្នាំ២០១៨ ដែលមានលេខម៉ាស៊ីននិងលេខតួ pet1 01257ទុកនៅក្នុងផ្ទះកន្លែងទទួលភ្ញៀវ។
៣.ម៉ូតូម៉ាកហុងដា Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាក លេខម៉ាស៊ីននិងលេខតួ 5445 801។
៤.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1G-1490 មានលេខម៉ាស៊ីននិងលេខតួ ចៅ 9365 865។
៥. ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ មានស្លាកលេខ សៀមរាប 1K-9988 លេខម៉ាស៊ីននិងលេខតួ ប៉ែត 8754 585 ម៉ូតូនេះទុកនៅក្នុងបន្ទប់ក្នុងផ្ទះ។
ក្រោយត្រួតពិនិត្យចប់សព្វគ្រប់ កម្លាំងជំនាញក្រុង និងប៉ុស្ដិ៍បានយកម៉ូតូជាវត្ថុតាងទាំងអស់ទៅរក្សាការពារនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់មុនកម្លាំងនគរបាលទៅដល់។
លោកវរសេនីយ៍ឯក ក៏សូមជម្រាបជូនដល់ប្រជាពលរដ្ឋដែលជាជនរងគ្រោះដែលបានបាត់ម៉ូតូ សូមអញ្ជើញផ្ទៀងលេខតួ លេខម៉ាស៊ីនតាមព័ត៌មាននេះបើពិនិត្យឃើញថាត្រឹមត្រូវ សូមយកឯកសារមកធ្វើការផ្ទៀងផ្ទាត់ជាក់ស្ដែងជាមួយនិងមន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងដើម្បីស្នើរសុំយកទៅប្រើប្រាស់វិញ ៕