អាជ្ញាធរ​ខណ្ឌ​ប្ញ​ស្សី​កែវ​ យក​គ្រឿងចក្រ​ វាយ​កម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​ចោល​តែ​មួយ​ពព្រិច​ភ្នែក​

22-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ផ្ទះ​មាន​ទំហំ​១០​ម៉ែត្រ​ គុណ​១៥​ម៉ែត្រ​ នៅ​លើ​ដី​ទំហំ​២៦​ម៉ែត្រ​ គុណ​៥២​ម៉ែត្រ​ក្នុង​តំបន់​អភិវឌ្ឍន៍​ប្ញ​ស្សី​កែវ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​១៨០០​ ក្នុងភូមិ​ទួល​ពពែ​ សង្កាត់​ទួល​សង្កែ​២​ ខណ្ឌ​ប្ញ​ស្សី​កែវ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ ភារ​ម្យ​ អាយុ​៤២​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ ដែល​មាន​ប្តី​ឈ្មោះ​ឃា​ម​ ឡុ​ង​ ដែល​ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ផង​ដែរ​ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ប្ញ​ស្សី​កែវ​ យក​គ្រឿងចក្រ​ទៅ​វាយ​កម្ទេច​ចោល​តែ​មួយ​ពព្រិច​ភ្នែក​ កាលពី​ព្រឹក​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ ក្រោម​លេស​ចោទប្រកាន់​ សំណង់​នោះ​ បាន​សាងសង់​ដោយ​ខុសច្បាប់​។​

​តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ការ​វាយ​កម្ទេច​ផ្ទះ​នេះ​ជា​ការ​បង្ខំ​អោយ​ទទួលយក​ដី​ឡូត៍​ ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​ និង​ម្យ៉ាងទៀត​ដោយ​ខឹង​មន្ត្រី​នគរបាល​រូប​នោះ​នាំ​គ្នា​បះបោរ​តវ៉ា​ ដោយ​មិន​ទទួលយក​ឡូត៍​ ដែល​បែងចែក​ដោយ​អាជ្ញាធរ​។​

​តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​នោះ​ អាជ្ញាធរ​ បាន​ប្រើ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់​ ដោយ​មានការ​ចូលរួម​ពី​នគរបាល​អន្តរាគមន៍​ នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ការពារ​គ្រឿងចក្រ​ ដើម្បី​វាយ​និង​បុក​កម្ទេច​ ផ្ទះ​២​ល្វែង​នេះ​ ក្រោម​ការ​ចូលរួម​សម្រួល​ពី​ព្រះរាជអាជ្ញា​រង​សាលា​រាជធានី​ភ្នំពេញ​។​ នៅ​ក្នុង​ឱកាស​នោះ​អាជ្ញាធរ​ ក៏​បាន​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿង​ ខ្លាច​កើត​មាន​អំពើ​ហិង្សា​ឡើង​ និង​បាន​បិទ​ច្រក​ហាម​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​ឡាយ​ព័ត៌មាន​ការ​វាយ​កម្ទេច​នេះ​។​ ទន្ទឹម​ការ​រុះរើ​និង​វាយ​កម្ទេច​នោះ​គេ​ឃើញ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ព្រមទាំង​ក្រុម​គ្រួ​សារបាន​ធ្វើការ​តវ៉ា​ តែ​ត្រូវ​បាន​កម្លាំង​សណ្តាប់ធ្នាប់​និង​ សមត្ថកិច្ច​ ចាប់​យក​ចេញ​។​

​តាម​ស្ត្រី​ជា​ផ្ទះ​ បានអោយ​ដឹង​ថា​ ការ​វាយ​កម្ទេច​ផ្ទះ​របស់​គាត់​ដើម្បី​បង្ខំ​អោយ​គាត់​ទទួលយក​ការ​ដោះស្រាយ​ដី​មួយ​ឡូត៍​ទំហំ​៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ​ ដែល​អាជ្ញាធរ​ឈូស​ឆាយដី​របស់​លោក​ព្រំ​ បូរ​ មក​ចែក​អោយ​ពួក​គាត់​១៧៧​គ្រួសារ​ ។​ ការ​អះអាង​ថា​ ផ្ទះ​របស់​គាត់​អត់​ច្បាប់​គី​គ្រាន់​ជា​លេស​តែ​ប៉ុណ្ណោះ​ ។​

​តាម​ស្ត្រី​ជា​ម្ចាស់ផ្ទះ​អោយ​ដឹង​ទៀត​ថា​ លោកស្រី​រួម​ទាំង​ប្រជា​ព​រដ្ឋ​ ទាំងអស់​១៧៧​គ្រួសារ​ ត្រូវ​បាន​អាជ្ញាធរ​ចោទប្រកាន់​ថា​ រស់នៅ​ដោយ​មិន​ស្របច្បាប់​ជាន់​លើ​ដី​ អ្នក​ដែល​ទិញ​សាលា​រាជធានី​ភ្នំពេញ​។​ដើម្បី​ដោះស្រាយ​សាលា​រាជធានី​ភ្នំពេញ​ ក៏​បាន​ឈូស​ឆាយ​យក​ដី​របស់​លោក​ព្រំ​ បូរ​ មក​បែងចែក​អោយ​ពួក​គាត់​ដែល​ក្នុង​នោះ​ មាន​១០០​គ្រួសារ​ បាន​ទទួលយក​គោលនយោបាយ​ ហើយ​ ភាគច្រើន​បាន​លក់​អស់ហើយ​ នៅ​សល់​៧៧​គ្រួសារ​ទៀត​មិន​ទទួល​ដោយ​ទាមទារ​សុំ​រស់នៅ​កន្លែង​ដើម​។​

​តាម​ម្ចាស់ផ្ទះ​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ​ បាន​ប្រើ​កម្លាំង​វាយ​កម្ទេច​ផ្ទះ​របស់​គាត់​បែប​នេះ​តើ​អោយទៅ​រស់នៅ​កន្លែង​ណា​?​ បើ​បង្ខំ​អោយ​គាត់​ទទួលយក​ដី​ឡូ​តី៍​នោះ​ អោយ​គាត់​ទៅ​រស់នៅ​យ៉ាង​មេច​ បើក​អត់​ទឹក​អត់​ភ្លើង​ បែប​នោះ​។​ លោកស្រី​បញ្ជាក់​ទៀត​ថាបើ​ ត្រូវ​រុះ​បង្ខំ​អោយ​ទទួលយក​ដី​ឡូត៍​គឺ​រុះ​ទាំងអស់​គ្នា​ នៅ​ពេល​ណាមួយ​ដែល​អាជ្ញាធរ​ រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​ រួច​ហើយ​ មិន​គួរ​ រុះ​តែ​គាត់​ម្នាក់​ នោះ​ទេ​។​ តាម​ព័ត៌មាន​អោយ​ដឹង​ថា​ ការ​ប្រើ​កម្ទេច​វាយ​កម្ទេច​ផ្ទះ​២​ល្វែង​របស់​មន្ត្រី​នគរបាល​នេះ​ គឺ​ដោយសារ​តែ​ខឹង​បះបោរ​ មិន​ទទួលយក​ដី​ឡូ​តិ៍​ តែ​អាជ្ញាធរ​ បាន​ចោទប្រកាន់​ថា​ ដោយសា​តែ​សំណង់​នោះ​អត់​ច្បាប់​។​

​ប្រភព​មួយ​ច្បាស់​ការណ៍​បានអោយ​ដឹង​ថា​ ម្ចាស់ផ្ទះ​សុំ​ច្បាប់​សាងសង់​ តែ​លោក​អភិបាលរង​ខណ្ឌ​ម្នាក់​បានអោយ​ម្ចាស់ផ្ទះ​ សាងសង់​ទៅ​ ដោយ​មិន​ចេញ​ច្បាប់​អោយ​ ដល់​ពេល​អភិបាល​ខណ្ឌ​បញ្ជា​អោយ​វាយ​កម្ទិច​ ខាត​ប្រយោជន៍​ពលរដ្ឋ​អ្នុក​ទទួលខុសត្រូវ​ បើ​អភិបាលរង​យក​លុយ​ដាក់​ហោប៉ៅ​បាត់​ហើយ​ ៕

ចំនួនអ្នកទស្សនា

    20512787

  • ថ្ងៃនេះ5301
  • ម្សិលមិញ15191
  • សប្តាហ៍នេះ48451
  • ខែនេះ70331
  • ឆ្នាំនេះ70331
  • សរុប20512787