ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា បានឲ្យដឹថាអ្នកជំនាញការ និងគ្រូពេទ្យចិន សរុបចំនួន០៧នាក់ នឹងធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ស្អែកនេះ ដើម្បីចូលរួមក៏ដូចជាការផ្តល់នូវការណែនាំ ឬក៏ចែករំលែកបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រោយពីមានសំណើសុំពីភាគីកម្ពុជា ៕