សមត្ថកិច្ច​ខេត្តសៀមរាប​ ស្រាវជ្រាវ​ និង​នាំ​ខ្លួន​ជន​បំពុល​ព័ត៌មាន​ តាម​បណ្តាញ​សង្គម​ អំពី​មេរោគ​កូ​វី​ដ​-១៩​

23-March-2020 | ដោយ ពលមនសិការ

​សៀមរាប​៖​ កម្លាំង​នគរបាល​ផែន​ការងារ​សន្តិសុខ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ នាំ​ខ្លួន​យុវជន​ម្នាក់​ បន្ថែម​ទៀត​ ក្រោយ​ពី​បង្ហោះ​សារ​នូវ​សារ​សំលេង​នូវ​ព័ត៌មាន​មិន​ពិត​ អំពី​មេរោគ​កូ​វី​ដ​១៩​។​

​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ សុធី​ ស្នងការ​រង​ទទួល​ការងារ​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ដោយ​មានការ​ឯកភាព​ ពី​លោកស្នងការ​នគរបាល​ខេត្តសៀមរាប​ និង​សម្របសម្រួល​នីតិវិធី​ ពី​លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ លោក​ឧត្តមសេនីយ៍ត្រី​ ហួត​ សុធី​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ សហការ​ជាមួយ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ បាន​ចុះ​ទៅ​នាំ​ខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ NgorKav​ Tong​ ដែល​មាន​អ្នក​ប្រើប្រាស់​ឈ្មោះ​ ង៉ោ​ កាវ​តុង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់ក្តី​០២​ ឃុំ​កំពង់ក្តី​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​សំលេង​ នូវ​ព័ត៌មាន​មិន​ពិត​ ដែល​បាន​ធ្វើ​អោយ​បានការ​ភ្ញាក់​ផ្អើ​យ​ដល់​ ប្រជាពលរដ្ឋ​នៅ​ផ្សារ​កំពង់ក្តី​ កាលពី​ថ្ងៃ​ទី​១៨​ ខែមីនា​ ឆ្នាំ​២០២០​កន្លង​ទៅ​ ។​

​ក្រោយ​ការ​សាកសួរ​របស់​សមត្ថកិច្ច​ សា​ម៉ី​ខ្លួន​បាន​សារភាព​ និង​ទទួលស្គាល់​នូវ​ទោស​កំហុស​ ហើយ​សមត្ថកិច្ច​ក៏​បាន​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​ ព្រមទាំង​មានការ​ធានា​ពី​សំណាក់​អាណាព្យាបាល​ មុន​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ ៕


ចំនួនអ្នកទស្សនា

    20516127

  • ថ្ងៃនេះ8641
  • ម្សិលមិញ15191
  • សប្តាហ៍នេះ51791
  • ខែនេះ73671
  • ឆ្នាំនេះ73671
  • សរុប20516127