ស្នងការ​ខេត្ដកណ្ដាល​ ត្រៀមកម្លាំង​២៤​ម៉ោង​លើ​២៤​ម៉ោង​ដើម្បី​អន្ដរាគមន៍​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩

23-March-2020 | ដោយ ពលមនសិការ

​កណ្ដាល​៖​ លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​ បាន​មាន​ប្រសាសន៍​ថា​ លោក​ត្រៀមកម្លាំង​អន្ដរាគមន៍​ពិសេស​រួច​ជា​ស្រេច​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដើម្បី​គ្រប់​ស្ថាន​ការ​ ឫ​ក៏​តម្រូវការ​ចាំបាច់​អ្វីមួយ​របស់​លោក​អភិបាលខេត្ដ​ ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯក​រដ្ឋបាល​ក្រុង​/​ស្រុក​ ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​រ៉ូ​ណា​ COVID-19​ លោក​នឹង​បញ្ជូន​កម្លាំង​ជួយ​អន្ដរាគមន៍​ភ្លាមៗ​ ។​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រជុំ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីត​(COVID-19)​ នា​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​សាល​ប្រជុំ​សាលាខេត្ដ​កណ្ដាល​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ដ​កណ្ដាល​ និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩(COVID-19)​ និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯក​ឯកឧត្ដម​អភិបាលរង​ខេត្ដ​ ,​ស្នងការ​នគរបាល​ខេត្ដកណ្ដាល​ ,​មេបញ្ជាការ​សឹក​រង​ខេត្ដ​ ,​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ដ​ និង​លោក​អភិបាលក្រុង​ស្រុក​ទាំង​១១​ផង​ដែរ​។​

​លោក​ឧត្ដមសេនីយ៍ត្រី​ ឈឿ​ន​ សុចិត្ដ​ ស្នងការ​ខេត្ដកណ្ដាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជំងឺ​កូ​វីត​១៩(COVID-19)​ គឺជា​បញ្ហា​មួយ​ដែល​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​សកលលោក​ ក៏​ដូច​ជា​នៅ​ក្នុង​ខេត្ដកណ្ដាល​យើង​ ហើយ​ក៏​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ដ​យើង​ ទោះបី​ជម្ងឺ​នេះ​នៅ​ក្នុង​ខេត្ដកណ្ដាល​យើង​មាន​តួលេខ​តិច​ក៏​ដោយ​ យើង​ត្រូវ​តែ​រួម​គ្នា​ទប់ស្កាត់​ ពិនិត្យ​តាមដាន​រាល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ដែល​ត្រឡប់​មក​ពី​ធ្វើការ​ពី​ក្រៅប្រទេស​វិញ​ ហើយ​ថ្មីៗ​នេះ​ កម្មករ​ខ្មែរ​យើង​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ចូល​ក្នុង​ប្រទេស​យើង​វិញ​យ៉ាង​គំ​ហ៊ុ​គ​ ជា​ពិសេស​ក្នុង​មូលដ្ឋាន​របស់​យើង​ ហើយ​ក្នុង​នាម​លោក​ជា​អនុប្រធាន​គណៈកម្មការ​ប្រឆាំង​នឹង​ជម្ងឺ​កូ​វីត​១៩(COVID-19)​ ដែល​មាន​ឯកឧត្ដម​ គង់​ សោ​ភ័​ណ្ឌ​ អភិបាលខេត្ដ​ជា​ប្រធាន​ លោក​បាន​ចាត់តាំង​ត្រៀម​ និង​រៀបចំ​កម្លាំង​អន្ដរាគមន៍​ពិសេស​ទាំង​៣​អន្ដរាគមន៍​២៤​ម៉ោង​លើ​២៤​ម៉ោង​ ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​គ្រប់​បែប​យ៉ាង​ ឬ​តម្រូវការ​ចាំបាច់​អ្វីមួយ​របស់​លោក​អភិបាលខេត្ដ​ ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯក​រដ្ឋបាល​ក្រុង​/​ស្រុក​ ពាក់ព័ន្ធ​នឹង​ជម្ងឺ​កូ​វីត​១៩(​ COVID-19)​ លោក​នឹង​បញ្ជូន​កម្លាំង​ជួយ​អន្ដរាគមន៍​ភ្លាមៗ​ ប៉ុន្ដែ​បើ​ពាក់ព័ន្ធ​ក្នុង​បច្ចេកទេស​នៃ​ការ​ព្យាបាល​ ក្រុមការងារ​របស់​លោក​គឺ​គ្មាន​ជំនាញ​ទេ​។​

​លោក​ឧត្ដមសេនីយ៍​ស្នងការ​បាន​បន្ថែម​ទៀត​ថា​ លោក​បាន​ចាត់តាំង​ឲ្យ​កម្លាំង​របស់​លោក​ផ្នែក​សន្ដិសុខ​ ក៏​ដូច​ជា​តាម​បណ្ដា​ក្រុង​ស្រុក​ក្ដាប់​ព័ត៌មាន​ទាំងអស់​បាន​ ទាំង​ព័ត៌មាន​បំប៉ោង​មិនមែន​ជា​ការ​ពិត​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ ឬ​ក៏​កម្មករ​ដែល​ចូល​មក​មិន​សហការ​ ឬ​មិន​ស្ថិត​នៅ​ដាច់​ដោយឡែក​ពី​គ្នា​ គឺ​ត្រូវ​យក​ព័ត៌មាន​ទាំងនេះ​ មក​រាយការណ៍​ជូន​លោក​ ដើម្បី​យក​ព័ត៌មាន​ទាំងនោះ​រាយការណ៍​ជូន​លោក​អភិបាលខេត្ដ​ ហើយ​លោក​ក៏​ឲ្យ​អធិការ​ក្រុង​ស្រុក​ត្រូវធ្វើ​ជា​សេនាធិការ​ផ្ទាល់​ទៅ​អភិបាលស្រុក​ក្រុង​តែ​ម្ដង​ ដើម្បី​ងាយស្រួល​ការ​បង្កា​ទប់ស្កាត់​បាន​ទាន់​ពេលវេលា​ ៕

ចំនួនអ្នកទស្សនា

    20518357

  • ថ្ងៃនេះ10871
  • ម្សិលមិញ15191
  • សប្តាហ៍នេះ54021
  • ខែនេះ75901
  • ឆ្នាំនេះ75901
  • សរុប20518357