ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារទី២៤ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញពិនិត្យកម្លាំង របស់អង្គភាពអន្តរាគមន៍ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានណែនាំអោយកម្លាំងទាំងអស់ត្រូវប្រមូលផ្ដុំនៅហ្នឹងកន្លែង លើកកម្ពស់អនាម័យដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃវីរុសCovid-19 និងត្រៀមអន្តរាគមន៍ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសត្រៀមសហការជាមួយក្រសួងសុខាភិបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភជាថវិកាដល់មន្ត្រីនគរបាលជាបុរស ចំនួន៣២០នាក់ ក្នុងម្នាក់២០ម៉ឺនរៀល ឧបត្ថម្ភមន្ត្រីនគរបាលជានារី ចំនួន៣០នាក់ ក្នុងម្នាក់៣០ម៉ឺនរៀល និងឧបត្ថម្ភអង្គភាពអន្តរាគមន៍ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក នាយកដ្ឋាននគរបាលការពារព្រំដែនគោក និងការិយាល័យបើកបរ ក្នុងមួយអង្គភាព ៥លានរៀលផងដែរ៕