ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញករណីថ្មី វិជ្ជមានវីរុសកូវីដ១៩ ចំនួន៤នាក់ និងអ្នកព្យាបាលជាសះស្បើយចំនួន២នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ប្រភពដដែលបន្តថា អ្នកព្យាបាលជាសះស្បើយសរុបចំនួន២៣នាក់(បុរសជនជាតិចិន១នាក់ ស្ត្រីជនជាតិអង់គ្លេស២នាក់ បុរសជនជាតិអង់គ្លេស១នាក់ បុរសជនជាតិបារាំង១នាក់ និងបុរសជនជាតិខ្មែរ ១៨នាក់) គិតចាប់ពីខែមករា ដល់បច្ចុប្បន្ននេះ(ស្មើនឹង២១,៥% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់។ អ្នកដែលកំពុងសម្រាកព្យាបាលសរុបចំនួន៨៤នាក់ (ស្ត្រី២៧នាក់ និងបុរស៥៧នាក់) នៅតាមមន្ទីរពេទ្យរដ្ឋនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។-អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំង(រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន១០៧នាក់ (ស្ត្រី២៩នាក់ និងបុរស៧៨នាក់) ៕