ខេត្តកំពង់ធំ: រថយន្តដឹកឈើចេញពីក្រុមហ៊ុន ធីង៉ា ដែលគេស្គាល់ច្បាស់ថាជារបស់ឈ្មោះ សុង នឹង យាយ ម៉ាប់ ត្រូវបានជាប់អន្ទាក់របស់កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំហើយពេលនេះតែក៏នៅមានមហាជនជាច្រើនកំពង់តែរងចាំមើលថាអនុវត្តច្បាប់នេះនៅតែបន្តទៀតឬក៏យ៉ាងណា។
នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវច្រមុះជ្រូកខេត្តកំពង់ធំវេលាម៉ោង១១យប់កំលាំងកងរាជអាវុធហត្ថខេត្តកំពង់ធំបានបង្ក្រាបរថយន្តដឹកឈើចំនួនពីគ្រឿងរបស់ឈ្មួញខាងលើនេះហើយ។
គួររំលឹកផងដែរថាកន្លងមក សកម្មភាពដឹកជញ្ជូននិងកាប់បំផ្លាញអនុផលព្រៃឈើក្នុងតំបន់ព្រៃឡង់ក្នុងទឹកដីខេត្តព្រះវិហារបានកម្រើកឡើងសារជាថ្មីម្ដងទៀតហើយកន្លងមកទោះជាមានកងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំ ដោយឯកឧត្តមនាយឧត្តមសេនីយ៍ឯក សៅ សុខា អគ្គបញ្ជាការរង និងបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំងក្រោមឱវាទចុកទប់ស្កាត់និងបង្ក្រាបជាក់ស្ដែងនៅនឹងកន្លែងជាច្រើនករណីក្នុងនោះក៍មានការឃត់ខ្លួនឧក្រិដ្ឋជនមួយចំនួនផងដែរនិងដុតបំផ្លាញវត្ថុតាង ដែលជាមធ្យោបាយសម្រាប់ការដឹកជញ្ជូនជាច្រើនគ្រឿងផងដែតែបច្ចុប្បន្ននេះយើងឃើញសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូន យ៉ាងអនាធិបតេយ្យពុំដែលមានសមត្ថកិច្ចឬជំនាញណាមួយចុះបង្ក្រាបទប់ស្កាត់ម្ដងណាឡើយ។
ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ប្រាក់ សុវាន់ ដែលជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារសូមឯកឧត្តមមេត្តាពិនិត្យក្រុមហ៊ុនមួយដែលមានឈ្មោះថា ធីង៉ាផងទៀនព្រោះបច្ចុប្បន្ននេះក្រុមហ៊ុនមួយនេះកំពុងតែគៀងគងប្រមូលទិញឈឺដែលកាប់បំផ្លាញពីតំបន់ព្រៃឡង់យកមកស្ទុបនៅក្នុងដីសម្បទានក្រុមហ៊ុនដោយសំអាងមានច្បាប់អនុញ្ញាតពីក្រសួងតែតាមការជាក់ស្ដែងគឺឈើទាំងអស់នោះគឺបានដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់យកមកលក់ឲ្យក្រុមហ៊ុនតែម្ដង៕ ដោយ ឃុត កុយ