មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ​ គង់​ សុភា​ បាញ់បោះ​កាលពី​យប់មិញ​ ត្រូវ​នគរបាល​ចាប់ខ្លួន​ហើយ​

30-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ មន្ត្រី​នគរបាល​ម្នាក់​ឈ្មោះ​ គង់​ សុភា​ ព្រះ​នាម​០៦​ បម្រើ​ការងារ​នៅ​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្ទុះអាវុធ​នេះ​ស្ថិត​ក្នុងភូមិ​៣​ (​ប្លុក​ក្តាន់​២)​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ចាប់ខ្លួន​បាន​ហើយ​ និង​រៀបចំ​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ អនុវត្ត​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​។​

​សូម​រំលឹក​ថា​ ក្រុម​ជន​ស៊ី​វិល​មួយ​ក្រុម​ជិះ​រថយន្ដ​ចំនួន​៣​គ្រឿង​ និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ ហើយ​នៅ​ក្នុង​នោះ​គេ​ស្គាល់​ថា​ មាន​ម្នាក់​ជា​មន្ត្រី​នគរបាល​ផង​ បាន​ដក​កាំភ្លើង​បាញ់​ប្រមាណ​ជា​១០​គ្រាប់​ កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ ថ្ងៃ​ទី​២៩​ ខែមីនា​ ឆ្នាំ​២០២០​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​ផ្លូវ​រថភ្លើង​ ក្នុងភូមិ​៣​ សង្កាត់​ស្រះ​ចក​ (​ប្លុក​ក្តាន់​២)​ ភ័យ​ស្លន់ស្លោ​។​

​បើ​តាម​ប្រជាពលរដ្ឋ​ថា​ មុន​ដំបូង​គេ​ឃើញ​រថយន្ត​ចំនួន​៣​គ្រឿង​និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ស្លៀកពាក់​ស៊ី​វិល​ទំនងជា​កម្លាំង​សមត្ថកិច្ច​ផ្នែក​ណាមួយ​បាន​ចុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រួច​ហើយ​បាន​ដក​កាំភ្លើង​បាញ់​ជា​ច្រើន​គ្រាប់​ដោយ​មិនដឹង​មូលហេតុ​,​ បន្ទាប់​ពី​ក្រុម​ខ្មាន់កាំភ្លើង​បាញ់​រួច​ ពួក​គេ​បាន​នាំ​គ្នា​រត់ឡើង​ជិះ​រថយន្ត​និង​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។​

​ក្រោយ​មានការ​ភ្ញាក់ផ្អើល​គេ​សង្កេត​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​ បាន​ចុះ​ទៅ​សួរនាំ​ និង​ធ្វើ​កំណត់ហេតុ​ដើម្បី​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ក្រុម​ជន​ដែល​បាញ់បោះ​សេរី​ចាប់​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។​

​ប្រភព​ពី​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ ដោយ​អនុវត្ត​តាម​បទបញ្ជា​ និង​ការ​ណែនាំ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ ៕

 


ចំនួនអ្នកទស្សនា

    20509057

  • ថ្ងៃនេះ1571
  • ម្សិលមិញ15191
  • សប្តាហ៍នេះ44721
  • ខែនេះ66601
  • ឆ្នាំនេះ66601
  • សរុប20509057