សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ និង​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ទ្រង់​យាង​ទៅ​ទីក្រុង​ប៉េ​កាំ​ង​ ដើម្បី​ពិនិត្យ​-​ព្យាបាល​ព្រះរាជ​សុខភាព​

31-March-2020 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​នឹង​ស្តេច​យាង​ទៅ​កាន់​រដ្ឋធានី​ប៉េ​កាំ​ង​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ នា​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០២០​ ខាង​មុខ​នេះ​ ដើម្បី​គង់​ប្រថាប់​ពិនិត្យ​ និង​ព្យាបាល​ព្រះរាជ​សុខភាព​។​

​នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ ជា​ប្រមុខរដ្ឋ​ស្តីទី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕


ចំនួនអ្នកទស្សនា

    20510967

  • ថ្ងៃនេះ3481
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46631
  • ខែនេះ68511
  • ឆ្នាំនេះ68511
  • សរុប20510967