សមត្ថកិច្ច​ជំនាញ​ ឲ្យ​អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​អន​ឡាញ​ ៦​នាក់​ បង្ហោះ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​

31-March-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​អន​ឡាញ​៦​នាក់​ ដែល​បង្ហោះ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ដែល​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​ បាន​ឃាត់ខ្លួន​ កាលពី​ថ្ងៃអាទិត្យ​ ទី​២៩​ ខែមីនា​ ឆ្នាំ​២០២០​ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា​ នៃ​ផែន​ការងារ​សន្តិសុខ​ យក​មក​ធ្វើការ​ណែនាំ​ អប់រំ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ហោះ​លក់​ផលិតផល​ទាំងឡាយ​ណា​ដែល​ច្បាប់​ហាមឃាត់​។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ មនុស្ស​ទាំង​៦​នាក់​ បាន​សារភាព​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ហាមឃាត់​ និង​សន្យា​មិន​បង្ហោះ​លក់​ផលិតផល​អ្វី​ដែល​ច្បាប់​ហាមឃាត់​ទៀត​ឡើយ​។​ សូម​បញ្ជាក់​ថា​ ករណី​នេះ​ មនុស្ស​ទាំង​ ៦​នាក់​ គ្រាន់តែ​យក​រូប​ក្នុង​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​មក​បង្ហោះ​ ជាក់ស្តែង​មិន​ទាន់​មាន​ផលិតផល​លក់​នៅឡើយ​ទេ​។​

​បន្ទាប់​ពី​ទទួលកំហុស​ និង​ទទួល​បានការ​ណែនាំ​អប់រំ​ ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទ​ង្វើ​រួច​មក​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០២០​នេះ​ សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​មនុស្ស​ទាំង​ ៦​នាក់​ ខាងលើ​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​រៀងៗ​ខ្លួន​វិញ​៕


ចំនួនអ្នកទស្សនា

    20507907

  • ថ្ងៃនេះ421
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43571
  • ខែនេះ65451
  • ឆ្នាំនេះ65451
  • សរុប20507907