សៀមរាប៖ កាលពីថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៨និង៥៧នាទីព្រឹក លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាកម្លាំងអោយចុះផ្សព្វផ្សាយ តាមបណ្តាទីតាំងលក់ឱសថ និងសេវាសុខាភិបាលឯកជន ដើម្បីពិនិត្យមើលការលក់ចែកចាយឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តសៀមរាប សរុបចំនួន ២៨៧កន្លែង។
លោកវរសេនីយ៍ទោ ជ្រិញ គឹមនី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថាកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានចុះស្រាវជ្រាវ រកឧបករណ៍ធ្វើតេស្តមេរោគCOVID-19 បានចំនួន១២០កន្លែង។
អធិការនគរបាលក្រុងសៀមរាប ជាលទ្ធផលគឺ (គ្មាន) ក្នុងនោះមានដូចជា៖
- ឱសថស្ថានចំនួន ១១៤កន្លែង
- ឱសថស្ថានរងចំនួន ០២កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០១កន្លែង
- បន្ទប់ថែទាំជំងឺចំនួន០៣កន្លែង
+ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយបានចំនួន ១៦៧កន្លែង
ក/ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចចំនួន ៥៤កន្លែង
- ឱសថស្ថានចំនួន ៥១កន្លែង
- ឱសថស្ថានរងចំនួន ០២កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០១កន្លែង
ខ/ អធិការនគរបាលស្រុកសូទ្រនិគមចំនួន ១៥កន្លែង
- ឱសថស្ថានចំនួន ១២កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៣កន្លែង
គ/ អធិការនគរបាលស្រុកអង្គរធំចំនួន ០៥កន្លែង
- ឱសថស្ថានចំនួន 05កន្លែង
ឃ/ អធិការនគរបាលស្រុកក្រឡាញ់ចំនួន ០៦កន្លែង
- ឱសថស្ថានចំនួន ០៦កន្លែង
ង/ អធិការនគរបាលស្រុកពួកចំនួន ១១កន្លែងគឺ
- ឱសថស្ថានចំនួន ១១កន្លែង
ច/ អធិការនគរបាលស្រុកជីក្រែងចំនួន ៣៧កន្លែង
- ឱសថស្ថានចំនួន ២២កន្លែង
- បន្ទប់ថែទាំជំងឺពិនិត្យផ្ទៃពោះចំនួន ០៩កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៦កន្លែង
ឆ/ អធិការនគរបាលស្រុកប្រាសាទបាគងចំនួន ០៩កន្លែងគឺ
- ឱសថស្ថានចំនួន ០៥កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០៤កន្លែង
ជ/ អធិការនគរបាលស្រុកស្រីស្នំចំនួន ០៨កន្លែង
- ឱសថស្ថានចំនួន ០២កន្លែង
- បន្ទប់ថែទាំជំងឺចំនួន ០៤កន្លែង
- បន្ទប់ពិគ្រោះព្យាបាលជំងឺចំនួន ០២កន្លែង
ឈ/ អធិការនគរបាលស្រុកបន្ទាយស្រីចំនួន ១៦កន្លែងគឺ
- ឱសថស្ថានចំនួន ០៤កន្លែង
- មន្ទីរសម្រាកព្យាបាលជំងឺចំនួន ០៧កន្លែង
- កន្លែងលក់ឥវ៉ាន់ចាប់ហួយចំនួន ០៥កន្លែង
ញ/ អធិការនគរបាលស្រុកវ៉ារិនចំនួន ០៦កន្លែង
- ឱសថស្ថានចំនួន ០៥កន្លែង
- បន្ទប់ថែទាំជំងឺចំនួន ០១កន្លែង ៕