ភ្នំពេញ៖ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មាន៖
-អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់ ៥៣នាក់ (ស្មើនឹង៤៦,៤៩% ធៀបនឹងចំនួនអ្នកមានវីរុសកូវីដ១៩ទាំងអស់) ដែលមានបុរសជនជាតិចិន ១នាក់ ស្ត្រីជនជាតិនអង់គ្លេស ២នាក់ បុរសជនជាតិអង់គ្លេស១នាក់ បុរសជនជាតិប៊ែលហ្សិក ១នាក់ បុរសជនជាតិបារាំង៨នាក់ (ក្នុងនេះមានទារកអាយុ៤ខែ) ស្ត្រីជនជាតិបារាំង៩នាក់ បុរសជនជាតិម៉ាឡេស៊ី ៧នាក់ បុរសជនជាតិខ្មែរ២៣នាក់ និងស្ត្រីជនជាតិខ្មែរ ១នាក់ (គិតចាប់ពីខែមករា ដល់បច្ចុប្បន្ននេះ)។
-អ្នកដែលកំពុងសម្រាកព្យាលបាល បានថយចុះមកនៅសរុបចំនួន៦១នាក់ (ស្ត្រី២០នាក់ និងបុរស៤១នាក់) នៅតាមមន្ទីរពេទ្យរដ្ឋទៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។
-អ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់(រាប់ទាំងអ្នកដែលបានព្យាបាលជសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន១១៤នាក់ (ស្ត្រី៣២នាក់ និងបុរស៨២នាក់) ដែលចំនួននេះ មិនមានកើនទេ។
+ករណីជាសះស្បើយ មាន៣នាក់៖ បុរសជនជាតិម៉ាឡេស៊ី អាយុ៣៩ឆ្នាំ អាយុ២៦ឆ្នាំ និងអាយុ៤០ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម បានព្យាបាលសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។
+មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
ក្រុមការងាររបស់ក្រសួងសុខាភិបាល កំពុងតែស្រាវជ្រាវករណីថ្មីជាបន្តទៀត ហើយនិងបន្តជម្រាបជូនដល់បងប្អូនដល់សាធារណជន ប្រសិនបើរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីណាផ្សេងទៀត ៕