ជនបរទេសម្នាក់ សុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ

06-April-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១នឹង២០នាទី មានជនបរទេសម្នាក់ បានមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង សុំឲ្យសមត្ថកិច្ចជួយបញ្ជូន ត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ ប្រហែល០២ឆ្នាំហើយ។

លោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីបានឲ្យថាជនបរទេសខាងនោះឈ្មោះ JUN SUNG HOON ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិកូរ៉េ។

លោកនាយការិយាល័យបន្តថា កម្លាំងការិយាល័យបានសាកសួរដឹងថា ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០.០៤.២០១៧ តាមច្រកអាកាសយានដ្ឋានអន្តរជាតិសៀមរាប គោលបំណងទេសចរណ៍ រយៈកាលស្នាក់នៅប្រទេសកម្ពុជាពុំមានការងារធ្វើ។

បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ និងគ្មានការងារធ្វើ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20508257

  • ថ្ងៃនេះ771
  • ម្សិលមិញ15191
  • សប្តាហ៍នេះ43921
  • ខែនេះ65801
  • ឆ្នាំនេះ65801
  • សរុប20508257