ស្ទឹងត្រែង៖ ខ្លាឃ្មុំខាំមនុស្ស២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចលើភ្នំការូមទី៣ ភូមិគីរីវង្សាលើ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
យោងតាមរបាយការណ៍អធិការនគរបាលស្រុកសៀមប៉ាងបានឲ្យដឹងថាជនរងគ្រោះ២នាក់ ទី១-ឈ្មោះ អ៊ឹម រ៉េ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកាវែត របួសចំមុខយ៉ាងធ្ងន់ធ្ងរ, ទី២-ឈ្មោះ អេន ញុំា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិកាវែត មានរបួសចំថ្ងាស។ អ្នកទាំងពីរបាននាំដើររើសគ្រាប់ សំរោង ខណៈកំពុងរើសក៏ជួបខ្លាឃ្មុំ ខាំអ្នកទាំងពីរតែម្តង។ បច្ចុប្បន្នក្រុមគ្រួសារបញ្ជូនជនរងគ្រោះខាងលើ មកព្យាបាលសំរាក នៅមណ្ឌលសុខភាពស្រុកសៀមប៉ាង ៕