ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន ភ្នំពេញថាមស៍ ថាសមត្ថកិច្ចពិតជាបានចាប់ខ្លួនលោក សុវណ្ណ រិទ្ធី ចាងហ្វាងផ្សាយរបស់ TVFBពិតមែន។ ការចាប់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើងកាលពីកាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានបន្តថា ការចាប់ខ្លួននេះពាក់ព័ន្ធនឹងបទល្មើសញុះញង់និងបង្កភាពវឹកវរ ក្នុងសង្គម។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បច្ចុប្បន្ន លោក សុវណ្ណរិទ្ធី កំពុងស្ថិតក្នុងការសាកសួរ នៅស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕