សមត្ថកិច្ចចម្រុះចុះពិនិត្យ និងបង្រ្កាប ទីតាំងលក់អាល់កុលខុសច្បាប់

09-April-2020 | ដោយ ពលមនសិការ

សៀមរាប៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩ និង៣០នាទីព្រឹក កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីជំនាញកាំកុងត្រូល និង មន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត ចុះត្រួតពិនិត្យទីតាំងលក់អាល់កុលតាមអនឡាញនៅក្នុងភូមិសាស្រ្ត ក្រុងសៀមរាប នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។

 ក្នុងប្រតិបត្តិការនេះ លទ្ធផលក្រុមការងារចម្រុះដកហូតបានរួមមានអាល់កុលលាយមេតាណុល៖- អាល់កានចំណុះ ៣០លីត្រ ចំនួន ០៥កាន, - អាល់កុលកានតូចចំណុះ ០៥លីត្រចំនួន  ០២កាន។ សរុបទាំងអស់មានចំណុះចំនួន ១៦០លីត្រ ។

 តាមការសាកសួររបស់សមត្ថកិច្ច អាជីវករនេះ បញ្ជាក់ប្រាប់សមត្ថកិច្ចយើងថា អាល់កុលទាំងអស់នេះ ពួកគាត់បានទិញតាមប្រព័ន្ធ Online គឺបណ្តាញសង្គមដែលមានគណនីឈ្មោះ Dav Dav នៅរាជធានីភ្នំពេញ។ ចំពោះវត្ថុតាងទាំងអស់នេះត្រូវបានសមត្ថកិច្ចជំនាញកាំកុងត្រូលធ្វើការដកហូតដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធីច្បាប់ និងបានអប់រំណែនាំដល់ម្ចាស់អាជីវកម្ម មិនឲ្យទទួលទិញអាល់កុល ដែលគ្មានប្រភពច្បាស់លាស់យកមកលក់ចែកចាយនោះទេ ហើយត្រូវចូលរួមសហការ ផ្តល់ព័ត៌ដល់សមត្ថកិច្ច បើមានការលក់ចែកចាយអាល់កុលគ្មានប្រភពច្បាស់លាស់ ដើម្បីសមត្ថកិច្ច ចុះបង្ក្រាប ទប់ស្កាត់អោយបានទាន់ពេលវេលា ៕

ចំនួនអ្នកទស្សនា

    20510917

  • ថ្ងៃនេះ3431
  • ម្សិលមិញ15191
  • សប្តាហ៍នេះ46581
  • ខែនេះ68461
  • ឆ្នាំនេះ68461
  • សរុប20510917