ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ ស្តី​ពី​កូ​វី​ដ​-១៩​ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ (Video​ Conference)

09-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ស្រប​តាម​គំនិត​ផ្តួចផ្តើម​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដែល​ជា​ប្រធាន​អាស៊ាន​ ឆ្នាំ​២០២០​ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ ដោយ​មានការ​ឯកភាព​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំងអស់​ នឹង​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ ស្តី​ពី​កូ​វី​ដ​-១៩​ តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ (Video​ Conference)​ នៅ​ថ្ងៃ​ទី​ ០៩​ ខែមេសា​ ឆ្នាំ​២០២០​ ដែល​នឹង​រៀបចំ​ឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​ នៅ​ក្នុង​កិច្ចប្រជុំ​ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំងអស់​ នឹង​ធ្វើការ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អំពី​វិធានការ​ ឆ្លើយ​តប​រួម​របស់​អាស៊ាន​ ចំពោះ​ការ​ផ្ទុះ​ឡើង​យ៉ាង​ឆាប់រហ័ស​នៃ​កូ​វី​ដ​-១៩​ ក៏​ដូច​ជា​ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស​ និង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​ពិសេស​ ស្តី​ពី​កូ​វី​ដ​-១៩​ ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

កិច្ចប្រជុំ​នេះ​ ជា​ជំហាន​មួយ​យ៉ាង​សំខាន់​ សម្រាប់​សកម្មភាព​រួម​គ្នា​របស់​អាស៊ាន​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​សុខុមាលភាព​ពិភពលោក​ ដែល​កំពុង​គំរាមកំហែង​ដោយ​កូ​វី​ដ​-១៩​ និង​ដើម្បី​ពង្រឹង​ភាពរឹងមាំ​របស់​អាស៊ាន​ ផង​ដែរ​ ៕

 

 

ចំនួនអ្នកទស្សនា

    20501897

  • ថ្ងៃនេះ9611
  • ម្សិលមិញ12561
  • សប្តាហ៍នេះ37561
  • ខែនេះ59441
  • ឆ្នាំនេះ59441
  • សរុប20501897