ព្រះសីហនុ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្រ្កាបករណីជួញដូរ និងរក្សាទុកខុសច្បាប់នូវសារធាតុញៀនមួយកន្លែងនៅក្នុងផ្ទះក្នុងភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២ នាក់ នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២នឹង១០នាទី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សែម ញ៉ុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ទី២-ឈ្មោះ ភា រឹទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤ កញ្ចប់(ធំ ១១ កញ្ចប់ និងតូច ០៣ កញ្ចប់) ,២-ទូរស័ព្ទដៃចំនួន០៣ គ្រឿងម៉ាក(អាយហ្វូន៦ភ្លើសពណ៌ប្រផេះ អូបពោរេណូពណ៌ស និងណូគាពណ៍ខៀវ)។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕