ក្រសួងសុខាភិបាល៖ អត់មានអ្នកឆ្លងថ្មីទេ និងជាសះស្បើយ១៤នាក់ទៀត

15-April-2020 | ដោយ ពលមនសិការ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថាស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេស៖

-អ្នកព្យាបាលជាសះស្បើយ សរុបចំនួនកើនដល់៩១នាក់

-អ្នកដែលកំពុងសម្រាកព្យាបាល សរុបចំនួន៣១នាក់

-អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ (រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកដែលកំពុងព្យាបាល) នៅទូទាំងប្រទេសសរុបចំនួន១២២នាក់(ស្ត្រី៣៨នាក់ និងបុរស៨៤នាក់)។

-ករណីជាសះស្បើយ១៤នាក់៖

-ស្ត្រីជនជាតិបារាំង៣នាក់៖ អាយុ៦៦នាក់ អាយុ៦១ឆ្នាំ និងអាយុ៥៨ឆ្នាំ

-ស្ត្រីជនជាតិបារាំង ៧នាក់៖ អាយុ៥៩នាក់ អាយុ៦៦ឆ្នាំ អាយុ៦០នាក់ អាយុ៦០ឆ្នាំ អាយុ៦៩ឆ្នាំ អាយុ៦០ឆ្នាំ និងអាយុ៥៩ឆ្នាំ។

សំគាល់៖ បុរសនិងស្ត្រីទាំង២០នាក់ខាងលើ ជាអ្នកទេសចរបារាំង មកលេងក្រុងព្រះសីហុន បានព្យាបាល ជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២លើក ត្រូវបានដាក់នៅដាច់ដោយឡែកតាមបន្ទប់នៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ រង់ចាំជើងហោះហើរវិលត្រឡប់ទៅប្រទេសបារាំងវិញ។

-បុរសជនជាតិឥណ្ឌូនេស៊ី ២នាក់

-បុរជនជាតិខ្មែរ ២នាក់

-មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

 

ចំនួនអ្នកទស្សនា

    20509577

  • ថ្ងៃនេះ2091
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45241
  • ខែនេះ67121
  • ឆ្នាំនេះ67121
  • សរុប20509577