កម្មករ​លី​ឥ​វ៉ា​ន់​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​

15-April-2020 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ កម្មករ​លី​ឥ​វ៉ា​ន់​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​លួច​(​លួច​ឡេ​ថប​ និង​ទូរ​សព្ទ័​ដៃ​)​ កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ នៅ​ចំណុច​ហាង​លក់​ទូរស័ព្ទ​ដៃ​(OPPO)​ ស្ថិត​ក្រុម​ទី​៤​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​។​

​ជនសង្ស័យ​ឈ្មោះ​ មាស​ រ៉​ង់​ដា​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​២៩​ឆ្នាំ​ មុខរបរ​កម្មករ​លើក​ឥ​វ៉ា​ន់​ មាន​ទីលំនៅ​បណ្តោះអាសន្ន​មហោស្រព​ចាស់​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​.​ខេត​ព្រះ​សីហ​នុ​ (​ត្រូវ​បាន​ឃាត់ខ្លួន​)​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ខេ​ង​ កៅ​លី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​OPPO​ មាន​ទីលំនៅ​ក្រុម​៤​ ភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ​។​

​សម្ភារ​បាត់បង់​រួម​មាន​៖១-​ទូរ​សព្ទ័​ដៃ​ចំនួន​១០​គ្រឿង​,​ ២-​ឡេ​ថប​ចំនួន​៤​គ្រឿង​។​

​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​ប្រើ​ដៃ​ហែក​បន្ទះ​ដែក​ចូល​ទៅ​ក្នុង​ហាង​លក់​ទូរស័ព្ទ​ដៃ​oppo​ លួច​បាន​ទូរស័ព្ទ​ដៃ​១០​គ្រឿង​ និង​ឡេ​ថប​ចំនួន​៤​គ្រឿង​ ហើយ​ជនសង្ស័យ​ក៏​គេចខ្លួន​បាត់​រហូត​ដល់​ថ្ងៃ​ទី​១៤​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៨​និង​៣០​នាទី​ ទើប​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​លេខ​២​ ឃាត់ខ្លួន​បាន​ ក៏​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ ក្រុងព្រះសីហនុ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​តាម​នីតិវិធី​បន្ត​ ៕

ចំនួនអ្នកទស្សនា

    20509827

  • ថ្ងៃនេះ2341
  • ម្សិលមិញ15191
  • សប្តាហ៍នេះ45491
  • ខែនេះ67371
  • ឆ្នាំនេះ67371
  • សរុប20509827