កំពង់ចាម៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី នៅចំណុចជើងភ្នំព្រែកសង្កែ ស្ថិតក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្រុកស្ទឹងត្រង់ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់។
ជនសង្ស័យទី១-ឈ្មោះធា រិទ្ធីភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី២-ឈ្មោះពុធ លាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមានៈ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០៥កញ្ចប់, ទូរស័ព្ទដៃចំនួន០៥គ្រឿង, ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង, ម៉ូតូចំនួន០២គ្រឿងនឹងថង់វិចខ្ចប់មួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរយកចម្លើយនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕