កំពង់ស្ពឺ៖ នាព្រឹកថៃ្ងទី១៥ ខែមេសា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ រួមជាមួយថ្នាក់ដឹកនាំគណៈស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានទទួលទឹកបរិសុទ្ធ PROVIDA ចំនួន៥០០កេស ជាអំណោយដ៏ថៃ្លថ្លា របស់ឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រ មណ្ឌលកំពង់ស្ពឺ តាមរយៈតំណាងក្រុមការងារ ឯកឧត្ដមផ្ទាល់យកមកប្រគល់ជូនដល់កងកម្លាំង ដើម្បីប្រើប្រាស់តាមតំរូវការជាក់ស្ដែងក្នុងកិច្ចប្រតិបត្ដិការប្រចាំថៃ្ង នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
តាងនាមគណៈស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ សម សាមួន សូមសម្ដែង នូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ទឹកចិត្ដដ៏ប្រពៃថ្លៃថ្លាស្រលាញ់កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ពីសំណាក់អ្នកតំណាងរាស្ដ្រ ដែលកន្លងមកឯកឧត្ដមតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ នៅក្នុងខេត្ដកំពង់ស្ពឺ ទាំងសម្ភារ មធ្យោបាយសង្គ្រោះ និងទឹកចិត្ដដល់កងកម្លាំងនគរបាលនៅក្នុងខេត្ដកំពង់ស្ពឺ ចំណុចទាំងនេះធ្វើអោយទឹកចិត្ដរបស់កងកម្លាំងមិនអាចបំភ្លេចបាននូវគុណបំណាច់ ការរួមចំណែករបស់ឯកឧត្ដម ក្នុងបុព្វហេតុស្នេហាជាតិ មាតុភូមិនិងប្រជាជន រួមសុខរួមទុក្ខ គ្រប់កាលៈទេសៈ ពិសេសក្នុងតំណាក់កាល ប្រទេសកម្ពុជា និងសកលលោកកំពុងរងការរាតត្បាតជំងឺកូវីដ-១៩ នាឱកាសដ៏នក្ខត្ដឬក្សវិសេសវិសាលនេះ សូមទេវតាឆ្នាំថ្មី ជួយប្រសិទ្ធពរជ័យសិរីមង្គល ដល់ឯកឧត្ដម និងលោកជំទាវ ព្រមទាំងបុត្រជាទីស្រលាញ់ ជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕