លួចស្រលាញ់ប្រពន្ធគេ លបចូលក្នុងផ្ទះរំលោភបានសម្រេច ត្រូវនគរបាលឃាត់ខ្លួន

16-April-2020 | ដោយ ពលមនសិការ

សៀមរាប៖ បុរសល្មោភកាមម្នាក់ ត្រូវបាននគរបាលស្រុកពួកឃាត់ខ្លួន តាមបណ្តឹងរបស់ស្ត្រីជនរងគ្រោះបន្ទាប់ពីគេបានឡើងទៅលើផ្ទះជនរងគ្រោះ ចាប់រំលោភបានសម្រេច ខណៈប្តីរវល់ទៅផឹកនៅផ្ទះបងប្អូន។ ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅភូមិព្រៃធ្លក ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងនៅថ្ងៃទី១៦ ខែមេសានេះថា កម្លាំងនគរបាលមូលដ្ឋាននៃស្រុកពួក បានឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ុត សានីន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃធ្លក ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ពាក់ព័ន្ធករណី បទរំលោភសេពសន្ថវៈ(បានសម្រេច)។

លោកបន្ថែមថា អង្គហេតុ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលខ្នាត នៃអធិការដ្ឋានស្រុកពួក បានទទួលបណ្តឹងពី ជនរងគ្រោះឈ្មោះ ទ. តប អាយុ២៤ឆ្នាំ រស់នៅឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ប្តឹងចោទប្រកាន់ទៅលើ ជនសង្ស័យឈ្មោះ អ៊ុត សានីន ភេទប្រុស អាយុ៣៣ឆ្នាំ ខាងលើថាកាលពីវេលាម៉ោង១២និង៣០នាទី ឆ្លងចូល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ អ៊ុត សានីន ធ្វើសកម្មភាពលបចូលឡើងទៅដេករួមភេទ ជាមួយជនរងគ្រោះឈ្មោះ ទ. តប នៅលើផ្ទះ បានសម្រេចចំនួន០១ដង ក្នុងពេលជនរងគ្រោះស្រវឹងស្រាដេកលក់នៅផ្ទះជាមួយកូន។ ចំណែកប្តីនាងទៅផឹកស៊ីនៅផ្ទះបងប្អូនមិនទាន់មកដេក។

លោកបញ្ជាក់ថា ក្រោយទទួលសេចក្តីរាយការណ៍ និងពាក្យបណ្តឹងជនរងគ្រោះ យើងបានស្រាវជ្រាវនាំខ្លួនជនសង្ស័យឈ្មោះ អ៊ុត សានីន មកប៉ុស្តិ៍សាកសួរចម្លើយ ហើយ រូបគេបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលបចូលឡើងទៅដេករួមភេទ សម្រេចជាមួយជនរងគ្រោះពិតប្រាកដមែន។ ដោយសារតែរូបគេមានចិត្តលួចស្រលាញ់ជនរងគ្រោះ និងមានចំណង់ផ្លូវភេទផងនោះហើយ ខណៈពេលដែលប្ដីនាងមិននៅផ្ទះ។

 បច្ចុប្បន្នកម្លាំងនគរបាលស្រុកពួក បានកសាងសំណុំរឿងបញ្ជូនទៅកាន់ ការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានខេត្តសៀមរាប ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

 

 

ចំនួនអ្នកទស្សនា

    20504807

  • ថ្ងៃនេះ12521
  • ម្សិលមិញ12561
  • សប្តាហ៍នេះ40471
  • ខែនេះ62351
  • ឆ្នាំនេះ62351
  • សរុប20504807