កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​

17-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់​ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​ឲ្យ​ដឹង​ថា​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​ នាក់​(​ស្រី​០១​នាក់​)​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ឆក់​ទ្រព្យសម្បត្តិ​)​ ចំនួន​០៤​ករណី​ កាលពី​ថ្ងៃ​ទី​១៥​ និង​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​។​

​ករណី​ទី​១៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ (​ឆក់​ខ្សែ​ក​ផ្លា​ក​ទី​ន​ស​ដាំ​ត្បូង​ពេជ្រ​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២DE0​ ផ្លូវ​លេខ​១១២​ កែង​ផ្លូវ​លេខ​២៣៣​ ភូមិ​៣​ សង្កាត់​ផ្សារ​ដេប៉ូ​៣​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​១៦​និង​៣០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ទូច​ សារី​ណា​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​ ២​អឺ​១​ ផ្លូវ​លេខ​៥៦៦​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ សម្ភារ​បាត់បង់ៈ​ខ្សែ​ក​ផ្លា​ក​ទី​ន​ស​ដាំ​ត្បូង​ពេជ្រ​ តម្លៃ​១៩០០​ដុល្លារ​អា​មេ​រិ​ក​

​ករណី​ទី​២៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ (​ឆក់​ខ្សែ​ក​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៩៥២​ ផ្លូវ​លេខ​១២៨​ ក្រុម​១៨​ ភូមិ​៥​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​ ១៧​និង​០០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ លឹ​ម​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​១១​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ករណី​ទី​៣៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ (​ឆក់​កាបូបដៃ​តូច​ពណ៌​ខ្មៅ​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ៧៨​ ផ្លូវ​លេខ​១៦៨​ កែង​ផ្លូវ​លេខ​២៧៦​ ជិត​ស្តុ​ប​វត្ត​មហាមន្ត្រី​ ភូមិ​ ៤​ សង្កាត់​អូរ​ឡាំ​ពិ​ក​ ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ​ កាល​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​និង​០០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ វី​ សុ​ធឿ​ន​ ភេទ​ប្រុស​ អាយុ​៥៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤​ ផ្លូវ​លេខ​៥៧​ ភូមិ​ពង្រ​ ឃុំ​កំពង់ស្វាយ​ ស្រុក​សេរី​សោ​ភណ្ឌ​ ខេត្តបន្ទាយមានជ័យ​។​

​សម្ភារ​បាត់បង់ៈ​ កាបូប​ពណ៌​ខ្មៅ​ ចំនួន​០១,​ ប្រាក់​ដុល្លារ​ចំនួន​ ៣១,០០០​ដុល្លារ​អា​មេ​រិ​ក​,​ខ្សែ​ក​មាស​ទម្ងន់​ ៦​តម្លឹង​,​ អត្តសញ្ញាណប័ណ្ណ​យោធា​០១​សន្លឹក​,​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​០១​សន្លឹក​,​ប​ណ្ណ័​ប្រើប្រាស់​អាវុធ​,​ លិខិត​បញ្ជា​បេស​កម្ម​ និង​សម្ភារ​មួយ​ចំនួន​។​

​ករណី​ទី​៤៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ (​ឆក់​ខ្សែ​ក​ផ្លា​ទី​ន​)​ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​ ២៦៧​ ផ្លូវ​លេខ​ ១៥៦​ ភូមិ​ ១២​ ក្រុម​៣៤​ សង្កាត់​ ទឹកល្អក់​ទី​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​០៨​និង​៣០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ រឿ​ន​ សំនៀង​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​៤​សេ​ ផ្លូវ​លេខ​២៣០​ ក្រុម​១៦​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​សម្ភារ​បាត់បង់ៈ​ ខ្សែ​ក​ផ្លា​ក​ទី​ន​ទម្ងន់​៨​ជី​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សោម​ វ៉ា​លី​សា​ ហៅ​ណុ​ច​ ហៅ​ ហ្សា​ ភេទ​ ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​ ស្នាក់​នៅផ្ទះ​លេខ​១៣​អឺ​០​ ផ្លូវ​លេខ​២៧១​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១០​និង​៥០​នាទី​ នៅ​ចំណុច​ផ្លូវលំ​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​,​ ទី​២-​ឈ្មោះ​ អ៊ី​ សុ​ភ័​ក្រ​និ​ត​ ហៅ​ ឌី​ ណារ​ត្ន័​ ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ដី​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ​ឃាត់ខ្លួន​ថ្ងៃ​ទី​១៥​ ខែមេសា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​និង​២០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​៥៩២​ កែង​ផ្លូវ​លេខ​៣៣៥​ ភូមិ​៣​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​,​ ទី​៣-​ឈ្មោះ​ លី​ រ៉ា​ណែ​ត​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ លក់ដូរ​ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ ផ្លូវជាតិ​លេខ​៥​ ភូមិ​ឃ​ សង្កាត់​ច្រាំង​ចំរេះ​២​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ថ្ងៃ​ទី​១៥​ ខែ​ មេ​សា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៥​និង​២០​នាទី​ នៅ​ចំណុច​ផ្លូវ​លេខ​៥៩២​ កែង​ផ្លូវ​លេខ​៣៣៥​ ភូមិ​៣​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ ពណ៌​ស​ ស៊េរី​ឆ្នាំ​២០១៩​ លេខ​តួ​ លេខ​ម៉ាស៊ីន​១១០៣៧០៧២​ ពាក់​ស្លាក​លេខ​ ១HG-​ ២៦៦៥​ (​ចាប់​យក​ពី​ឈ្មោះ​ អ៊ី​ សុភ​ក្រ័​និ​ត​ ហៅ​ ឌី​ ណា​រ័​ត្ន​),​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ក្រហម​ ស៊េរី​ឆ្នាំ​២០២០​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥៧៥៦៧២០​ គ្មាន​ស្លាក​លេខ​,​ កាបូបស្ពាយ​,​ កាបូបយួរ​ ចំរុះ​ម៉ាក​ ចំនួន​១៣​មាន​៖
-​ម៉ាក​ CHI​ ពណ៌​ ទឹកដោះគោ​
-​ម៉ាក​ LV​ ពណ៌​ ត្នោត​
-​ម៉ាក​ MONTBLANC​
-​ម៉ាក​ LOUIS​ VUITTON​ ពណ៌​ ក្រឡា​ត្នោត​
-​ម៉ាក​ COACH​ ពណ៌​ ស​
-​ម៉ាក​គ្មាន​កាបូបដៃ​ ពណ៌​ ស​
-​ម៉ាក​ AUDPIGET​ ពណ៌​ សូកូឡា​
-​ម៉ាក​ JIN​ YANLI​ ពណ៌​ ក្រហម​
-​ម៉ាក​ROSETTI​ ពណ៌​ ខ្មៅ​
-​ម៉ាក​ LOUISA​ VUITTON​ ពណ៌​ សូកូឡា​ក្រឡា​
-​ម៉ាក​ LV​ ពណ៌​ សូកូឡា​ ,​ម៉ាក​BASTO​ ពណ៌​ ខ្មៅ​
-​កាបូប​ដែក​គ្មាន​ម៉ាក​
-​គ្រឿងអលង្កា​កាឡៃ​ មួយ​ចំនួន​
-​នាឡិការ​ដៃ​ចំនួន​ ០២​ គ្រឿង​ ម៉ាក​ ROMANSON​ និង​ម៉ាក​ EMPORD​ ARMANI​ (​ចាប់​យក​ពី​ឈ្មោះ​ សោម​ វ៉ា​លី​សា​ ហៅ​ ណុ​ច​ ហៅ​ ហ្សា​)​ ៕

ចំនួនអ្នកទស្សនា

    20503777

  • ថ្ងៃនេះ11491
  • ម្សិលមិញ12561
  • សប្តាហ៍នេះ39441
  • ខែនេះ61321
  • ឆ្នាំនេះ61321
  • សរុប20503777