អាមេរិកនៅតែនាំមុខគេលើពិភពលោក ដែលមានការឆ្លងនិងស្លាប់ដោយសារវីរុសCovid-19

20-April-2020 | ដោយ ពលមនសិការ

សហរដ្ឋអាមេរិក នៅតែបន្តឈរក្នុងលំដាប់កំពូល ដែលមានករណីឆ្លងវីរុសCovid-19 និងការបាត់បង់ជីវិតមនុស្សដោយសារវីរុសនេះច្រើនជាងគេក្នុងចំណោមប្រទេសទាំង១០នៅលើពិភពលោក ដែលគិតត្រឹមថ្ងៃចន្ទ ទី២០ ខែមេសានេះ កំណើននៃការឆ្លងរាលដាលនៃវីរុសនេះបានកើនឡើងដល់ចំនួន៧៦៣ ៥៩៤ករណី និងមនុស្សចំនួន៤០ ៥២៧នាក់បានបាត់បង់ជីវិតនៅសហរដ្ឋអាមេរិក។

ក្នុងរយៈពេល២៤ម៉ោងនៅចន្លោះពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទនេះ ការឆ្លងថ្មីនៃវីរុសCovid-19នៅអាមេរិកមានចំនួន២៤ ៨០២ករណី និងមនុស្សស្លាប់ថ្មីក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ មានចំនួន ១ ៥១៣នាក់ ដែលជាចំនួនករណីឆ្លង និងការបាត់បង់ជីវិតមនុស្សក្នុងអត្រាខ្ពស់ដដែល។

សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃចន្ទនេះដែរ ការឆ្លងវីរុសCovid-19សរុបនៅជុំវិញពិភពលោកបានកើនឡើងដល់ចំនួន ២ ៤០៤ ៨៦៦ករណីហើយ និងមនុស្សចំនួន១៦៤ ៩២៥នាក់ បានបាត់បង់ជីវិត ខណៈដែលអ្នកជំងឺ Covid-19 សរុបចំនួន ៦២៤ ៨៤៨នាក់ បានជាសះស្បើយពីវីរុសនេះនៅជុំវិញពិភពលោក ៕

 

ចំនួនអ្នកទស្សនា

    21001437

  • ថ្ងៃនេះ5891
  • ម្សិលមិញ3441
  • សប្តាហ៍នេះ9341
  • ខែនេះ82081
  • ឆ្នាំនេះ558981
  • សរុប21001437