ភ្នំពេញ៖ ស្ថានភាពបច្ចុប្បន្នរបស់សិក្ខាកាមយោធា ៣រូបដែលបានឆ្លងជំងឺកូវីដ១៩ ដែលកំពុងស្នាក់នៅមន្ទីរពេទ្យ នៃសាកលវិទ្យាល័យវិជ្ជសាស្ត្រយោធា SM.KIROVA។
សិក្ខាកាមយោធា៣រូបដែលឆ្លងជំងឺកូវីដ១៩រួមមាន៖
ទី១-សិក្ខាកាមឈ្មោះ ណោ ស៊ុនឌីរតនៈ ចំពោះសុខភាពអាការៈធម្មតា គ្រាន់តែងើបពីគេងឈឺក និងឈឺក្បាលបន្តិច និងកំដៅ៣៧.៥សង្សា។
ទី២-សិក្ខាកាមឈ្មោះ គុណ សំសុខហេង ចំពោះសុខភាពអាការៈ មានសភាពធម្មតាកំដៅចុះត្រឹម៣៦.៦អង្សា។
ទី៣-សិក្ខាកាមឈ្មោះ ស៊ា ស៊ាងលី ចំពោះសុខភាពអាការៈក្អក និងឈឺក្បាល និងកំដៅត្រឹម៣៧អង្សា។
មូលហេតុនៃការឆ្លង គឺដោយសារមានការឆ្លងពីបណ្តាសិក្ខាយោធាជនបរទេសដទៃទៀត ដែលសិក្សាឆ្នាំជាមួយគ្នានិងស្នាក់នៅជាមួយគ្នា។ បច្ចុប្បន្នសិក្ខាកាមយោធាកម្ពុជាទាំង៣រូប ត្រូវបានខាងសាលាបញ្ជូនទៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងកំពុងតាមដានសុខភាពបន្តទៀត នៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធា SM.KIROVA ៕