លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​វិធានការ​នៃ​ការ​ទប់ស្កាត់​ការ​រី​រាលដាល​នៃ​ជំងឺ​កូ​វិ​ដ​១៩​ នៅ​ក្រុង​បា​វិត​

20-April-2020 | ដោយ ពលមនសិការ

ស្វាយ​រៀង​៖​ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច​បាន​អញ្ជើញ​ចុះ​ផ្សព្វផ្សាយ​វិធានការ​នៃ​ការ​ទប់ស្កាត់​ការ​រី​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១៣​រោច​ ខែចេត្រ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​៣៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២០​។​

​ថ្លែង​ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ដោយ​បាន​លើក​ឡើង​ថា​ សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូ​ដល់​សុខទុក្ខ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ និង​បាន​ជូនពរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដែល​ទើប​និង​កន្លង​ផុត​ថ្មីៗ​នេះ​ដែរ​។​

​លោក​ជំទាវ​ក៏​បាន​កោត​ស​សើរ​ និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ ក្រុង​ ស្រុក​ ទាំងអស់​រួម​ទាំង​រដ្ឋបាល​ខេត្តស្វាយរៀង​ មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​ និង​រដ្ឋបាល​គ្រប់​ស្រុក​ ពិសេស​ ក្រុង​បា​វិត​ ដែល​បាន​រួម​គ្នា​បំពេញការងារ​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន​រៀងៗ​ខ្លួន​ និង​អនុវត្ត​បាន​យ៉ាង​សកម្ម​ក្នុង​ការ​ចូលរួម​ទប់ស្កាត់​នូវ​ជំងឺ​កូ​វី​ដ​១៩​ ដែល​ពិភពលោក​ ក៏​ដូច​ជា​តំបន់​បាន​នឹង​កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។​

​លោក​ជំទាវ​ក៏​បាន​ក្រើនរំលឹក​ជូន​ដល់​បងប្អូន​ទាំងអស់​ អនុវត្ត​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គឺ​​ទី​១.​ត្រូវ​រក្សា​ស្រូវ​អង្ករ​ទុក​ ដោយ​មិន​ឲ្យ​មានការ​នាំ​ចេញ​ទេ​ និង​ត្រូ​រ​រក្សា​បំរុង​ទុក​ផង​ដែរ​នូវ​ អំបិល​ ត្រី​ ដោយ​មិន​ឲ្យ​ខ្វះខាត​ឡើយ​។​

​ទី​២.​សម្តេច​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ពង្រីក​ការ​ដាំ​ដុះ​ បន្លែបង្ការ​ចិញ្ចឹម​ សត្វ​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ ដែល​កំពុង​មាន​ត្រូវការ​ ខណៈ​ការ​នាំ​ចូល​ត្រូវ​បាន​កាត់​បន្ថយ​។​

​ទី​៣.​ សម្តេច​បាន​បញ្ជា​ឲ្យ​ក្រសួងកសិកម្ម​ ជំរុញ​ប្រជាពលរដ្ឋ​ធ្វើការ​ដាំ​ដុះ​ឲ្យ​បាន​ខ្លាំងក្លា​ ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​ ដែល​ជា​កាលានុវត្តន៍​ភាព​សម្រាប់​វិស័យ​កសិកម្ម​។​

​ទី​៤.​ ចំពោះ​បញ្ហា​រោងចក្រ​ផ្អាក​ដំណើរការ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ កម្មករ​ម្នាក់​ត្រូវ​ទទួល​បាន​ថវិកា​៧០​ដុល្លារ​ក្នុង​១​ខែ​ ក្នុង​នោះ​ពី​រដ្ឋាភិបាល​៤០​ដុល្លារ​ និង​ពី​ម្ចាស់​រោងចក្រ​៣០​ដុល្លារ​ ដោយ​មិន​តម្រូវ​ឲ្យ​ហ្វឹកហាត់​ជំនាញ​ដូច​មុន​ទេ​។​

​ទី​៥.​ សម្តេច​បាន​ប្រកាស​បន្ត​អំពាវនាវ​សុំ​ការ​យោគយល់​ពី​វិស័យ​ឯកជន​ សុំ​ការ​បញ្ចុះ​ថ្លៃ​ការ​ជួល​ទីតាំង​ ទី​៦.​ សម្តេច​បាន​ស្នើ​ឲ្យ​ វិស័យ​ធនាគារ​មិន​ត្រូវ​រឹបអូស​ដីធ្លី​ផ្ទះសំបែង​ និង​គួរ​មានការ​ពន្យារ​ការ​សង​សាង​ កាត់​បន្ថយ​ការ​ប្រាក់​ ជាដើម​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​។​

​ទី​៧.​ ត្រូវ​ថែរក្សា​អនាម័យ​គ្រប់ៗ​ក្រុម​គ្រួសារ​ និង​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​លោក​ជំទាវ​ក៏​បាន​សំណូមពរ​ឲ្យ​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួម​គ្នា​អនុវត្ត​ និង​ថែរក្សា​ឲ្យ​បាន​ នូវ​ភូមិ​-​ឃុំ​ មាន​សុវត្ថិភាព​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​របស់​ខ្លួន​ផង​ដែរ​ ជា​ពិសេស​ អនុវត្ត​ឲ្យ​បាន​តាម​វិធាន​កាណ៍​ចំនួន​៣​ របស់​សម្តេច​តេ​ជោ​បាន​ដាក់​ចេញ​ គឺ​ ទី​១.​ ការ​ទប់ស្កាត់​មិន​ឱ្យ​មានការ​បន្ត​នាំ​ជំងឺ​ចូល​មក​កម្ពុជា​ ទី​២.​ ការ​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​ និង​ ទី​៣.​ ការ​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​។​

​ជា​ចុង​ក្រោយ​ លោក​ជំទាវ​ក៏​បាន​ឧបត្ថម្ភ​ដល់​
១.​ជូន​សាលាក្រុង​បា​វិត​ អង្ករ​៤៥០​គីឡូ​ក្រា​ -​ត្រីខ​១០០​កំប៉ុង​ មី​ ២​កេស​ សាប៊ូ​១០០​ដុំ​អាល់កុល​៣០​លី​ត្រ​ ម៉ាស់​ ៨០០​ម៉ាស់​

២.​ជូន​ប៉េ​អឹ​ម​ យោធា​ នគរបាល​ ដោយ​ក្នុង​មួយ​អង្គភាព​ទទួល​បាន​ អង្ករ​១០០​គីឡូក្រាម​ ត្រីខ​៥០​កំប៉ុង​ មី​៣​កេស​តូច​ សាប៊ូ​១០០​ដុំ​ អាល់កុល​៣០​លី​ត្រ​ ម៉ាស់​៤០០​ម៉ាស់​

៣.​ជូន​សង្កាត់​ ប៉ុស្តិ៍រ​ដ្ឋា​បាល​ យុវជន​ នារី​ទាំង​៥​សង្កាត់​ ដោយ​ក្នុង​មួយ​អង្គភាព​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​ ត្រីខ​៥០​កំប៉ុង​ មី​២​កេស​ សាប៊ូ​១០០​ដុំ​ អាល់កុល​៣០​លី​ត្រ​ ម៉ាស់​៤០០​ម៉ាស់​។​

៤.​សម្រាប់​សិស្សានុសិស្ស​ ៨២​នាក់​ ម្នាក់ៗ​ទទួល​បាន​ ក្រមា​១​ និង​ម៉ាស់​របាំង​មួយ​ និង​ថវិកា​មួយ​ចំនួន​ ៕

ចំនួនអ្នកទស្សនា

    19627417

  • ថ្ងៃនេះ1661
  • ម្សិលមិញ3601
  • សប្តាហ៍នេះ17611
  • ខែនេះ63711
  • ឆ្នាំនេះ399971
  • សរុប19627417