បន្ទាយមានជ័យ៖ ដោយសារមានទំនាស់ពាក្យសម្តីជនសង្ស័យ៣នាក់ យកពូថៅកាប់ ជនរងគ្រោះបណ្តាលរបួសធ្ងន់ ត្រូវបានកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០។
ជនសង្ស័យមានឈ្មោះ សៀវ ម៉េងនូចាន់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នភូមិព្រៃព្រិច សង្កាត់.ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឲ្យដឹងថា ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថក្រុងបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ប៊ុនឡេង គឹមឈីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជាមួយគ្នាបានប្តឹងជនសង្ស័យ២នាក់១.ឈ្មោះ សៀវ ម៉េងនូចាន់ ២.ឈ្មោះ លាង ៣.ឈ្មោះ ឆៃ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលរបួសធ្ងន់៣កន្លែង របួសថ្គាម ប្រអប់ដៃឆ្វេង២កន្លែង ដែលធ្វើសកម្មភាពកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នៅចំណុចដើមពន្រាស្ថិតភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថាក្រោយពេលដែលកម្លាំងជំនាញទទួលពាក្យបណ្តឹងហើយបានស្រាវជ្រាវកំណត់មុខសញ្ញាឃាត់ខ្លួនមានម្នាក់ឈ្មោះ សៀវ ម៉េងនូចាន់ ចំណែកបក្ខពួក២នាក់ទៀតត្រូវបានរត់គេចខ្លួនកំពុងតាមចាប់ខ្លួនបន្ត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលចាប់ខ្លួនបានសារភាពថា៖មូលហេតុដែលកាប់ជនរងគ្រោះព្រោះតែរឿងទំនាស់ពាក្យសំដីកាលពីមុន ហើយគំនំបាននាំបក្ខពួក៣នាក់ទៅរកកាប់ដោយឈ្មោះ លាង ជាអ្នកកាប់ដោយយកពូថៅកាប់ទៅលើជនរងគ្រោះបណ្តាលរបួសធ្ងន់ហើយបានរត់គេចខ្លួនចាប់បានម្នាក់ក្នុងចំណោមបក្ខពួក៣នាក់។
លោកបានបញ្ជាក់ថា៖ចំពោះជនសង្ស័យម្នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់ ចំណែកជនសង្ស័យ២នាក់ទៀតដែលរត់គេចខ្លួនកំពុងរកចាប់ខ្លួនចាត់ការតាមច្បាប់៕