នគរបាល​ខេត្ត​កែប​ បង្ក្រាប​ករណី​ជួញដូរ​ ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ បញ្ជូន​ទៅ​តុលាការ​

21-April-2020 | ដោយ ពលមនសិការ

​កែប​៖​ អនុវត្តន៍​តាម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី​ បែន​ តារា​ ស្នងការ​នគរបាល​ខេត្ត​កែប​ ល្ងាច​ថ្ងៃ​ទី​២០​ ខែ​០៤​ ឆ្នាំ​២០២០​ ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុងកែប​ និង​កំលាំង​អន្តរាគមន៍​ពិសេស​ នៃ​ស្នងការ​នគរបាល​ខេត្ត​កែប​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ កើត​ សា​វុ​ធ​ ប្រធាន​ក្រុម​អន្តរាគមន៍​ពិសេស​ បាន​ចុះ​ស្ទាក់​ចាប់​មុខសញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​ម្នាក់​ ដែល​កំពុង​ធ្វើ​សកម្មភាព​ចែកចាយ​ នៅ​ក្នុងភូមិ​អូរ​ក្រសារ​ សង្កាត់​អូរ​ក្រសារ​ ក្រុង​/​ខេត្ត​កែប​។​

​ករណី​ខាងលើ​នគរបាល​ដកហូត​ជាក់ស្តែង​បានៈ​ ថ្នាំ​ញៀន​ចំនួន​០៧​កញ្ចប់​ (​ធំ​០១​កញ្ចប់​,​ តូច​០៦​កញ្ចប់​)​ ស្មើ​និង​១៥.62g​ ទូរ​សព្ទ​ដៃ​ចំនួន​០១​គ្រឿង​ ដែកកេះ​ចំនួន​០២​ដើម​ និង​ស្គុ​ត​ខ្មៅ​សំរាប់​រុំ​ថ្នាំ​ញៀន​០១​ដុំ​ ដែល​សាមីជន​ទទួលស្គាល់​ថា​ជា​របស់​ខ្លួន​។​ ជនសង្ស័យ​មានឈ្មោះ​ លៀម​ យ៉​ត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ សង្កាត់​កើតហេតុ​ខាងលើ​។​

​ក្រោយ​ការ​ចាប់ខ្លួន​បាន​នាំ​ជនសង្ស័យ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ និង​បាន​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពត​ នៅ​ព្រឹក​នេះ​(២១,០៤,២០២០)​ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ផង​ដែរ​ ៕

ចំនួនអ្នកទស្សនា

    19627327

  • ថ្ងៃនេះ1571
  • ម្សិលមិញ3601
  • សប្តាហ៍នេះ17521
  • ខែនេះ63621
  • ឆ្នាំនេះ399881
  • សរុប19627327