កំពង់ស្ពឺ៖ ស្ថានីយ៍ប្រេងឥន្ធនៈ LHR មួយកន្លែង នៅក្នុងភូមិសាស្ដ្រស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលា០៨នឹង០៥នាទីព្រឹក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ករណីអគ្គិភ័យឆាបឆេះនេះគឺ កើតចេញនៅចំណុចរោងម៉ាស៊ីនភ្លើងរបស់ស្ថានីយ៍ប្រេងឥន្ធនៈខាង លើតាមប្រភពព័ត៌មាន ពីលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់។ លោកបានចាត់កំលាំងនគរបាលចេញអន្ដរាគមន៍ភ្លាមដោ យមានរថយន្ដអគ្គិភ័យ ប្រចាំការនៅអធិការស្រុកមួយគ្រឿង និងបានគោរពរាយការណ៍ស្នើសុំកិច្ច អន្ដរាគមន៍ពីលោក ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ សុំជំនួយរថយន្ដ ពន្លត់ អគ្គិភ័យខេត្ដមកជួយបន្ថែម ចំនួន ០២គ្រឿងទៀត។
អគ្គិភ័យនេះតាមការបញ្ជាក់បឋម មូលហេតុមកពី ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈយកប្រេងម៉ាស៊ូតទៅ ចាក់ម៉ាស៊ីនភ្លើងដែលកំពុងតែកំពុងបញ្ឆេះ ពេល នោះបានកំពប់ហៀរ មកប៉ះជាមួយបំពង់ស៊ីម៉ាំង បណ្តាលទៅជាអគ្គិភ័យតែម្ដង។ គ្រោះថ្នាក់អគ្គិភ័យខាងលើបង្កការខូចខាតឆេះម៉ាស៊ីនភ្លើងចំនួន០១គ្រឿង ម៉ាកDENYO និងសម្ភារៈមួយចំនួនទៀត។ ប្រតិបត្ដិការជួយអន្ដរាគមន៍សង្គ្រោះ ប្រើប្រាស់ទឹកចំនួន០២ឡាន ៕