ភ្នំពេញ៖ ព្រឹទ្ធសភាបានបញ្ចប់សម័យប្រជុំលើកទី៤ នីតិកាលទី៥ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ នាចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកព្រឹទ្ធសភានិងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារ ស្របតាមការកំណត់ក្នុងប្រការ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា។
ក្នុងនាមគណៈកម្មាធិការអចិន្ដ្រៃយ៍ សូមអនុញ្ញាតរាយការណ៍ដោយសង្ខេប ជូនអង្គព្រឹទ្ធសភាជ្រាបអំពីសកម្មភាពការងារសំខាន់ៗរបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំដូចតទៅ៖
I-សកម្មភាពការងារទូទៅ
១-ការងារថ្នាក់ដឹកនាំព្រឹទ្ធសភា
១.១-សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន៖
-បំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីចំនួន១លើក
-បានដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៣លើក និងដឹកនាំកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ចំនួន១លើក
+អនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិ អង្គទូតនានា ចូល ជួបសម្តែងការគួរសម និងធ្វើសវនាការចំនួន៥លើក រួមមាន៖
-ឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
-លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋគុយបា ចូលជួបសម្ដែងការគួរសម និងសវនាការ
-ឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ដ្រាលី ចូលជួបសម្ដែងការគួរសម និងសវនាការ
-ឯកឧត្តម Bounnhang Vorachith ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិប-តេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម
-លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី និងគណៈប្រតិភូស្ដ្រីជាថ្នាក់ដឹកនាំ មន្ដ្រីរាជការ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ១៥០នាក់ ចូលជួបសម្ដែងការគួរសម ក្នុងពិធីអបអរសាទរខួបលើកទី១០៩ ទិវាអន្ដរជាតិ នារី ៨មីនា ឆ្នាំ២០២០
+អញ្ជើញជាគណៈអធិបតី និងចូលរួមជាកិត្តិយសក្នុងកម្មវិធីផ្សេងៗចំនួន៥លើក រួមមាន៖
-អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្ដេចយាងព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
-អញ្ជើញចូលរួមជាកិត្តិយស ក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូន ឯកឧត្តមអគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ
-អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីថ្វាយព្រះភ្លើងព្រះសពសម្ដេចព្រះធម្មលិខិត លាស់ ឡាយ សម្ដេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា ព្រះអគ្គាធិការរង ព្រះអនុគណខណ្ឌមានជ័យ និងជាព្រះចៅអធិការវត្តសន្សំកុសល នៅទីលានព្រះមេរុ ខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ
-អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិជ័យ ក្នុងឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
-អញ្ជើញចុះបំពេញការងារមូលដ្ឋានតាមបណ្តារាជធានីភ្នំពេញ ខេត្តចំនួន ៦លើក
-បានពិនិត្យ ផ្ដល់យោបល់ និងចុះហត្ថលេខាលើឯកសារចំនួន៨០ច្បាប់និងទទួលជ្រាបជារបាយការណ៍ និងជ្រាបជាព័ត៌មានចំនួន១០២លិខិត។
១.២-ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា បាន៖
-ទទួលភារកិច្ចជាប្រធានស្តីទីព្រឹទ្ធសភាចំនួន១លើក
-អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៥លើក និងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ចំនួន២លើក
-អញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសន្និបាតអន្តរជាតិ ក្រោម ប្រធានបទស្តីពី “ ការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាពកម្ពុជា-ឡាវ ”
-អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារសាមគ្គីទទួលស្វាគមន៍គណៈ
-ប្រតិភូជាន់ខ្ពស់ឡាវ ដឹកនាំដោយឯកឧត្តម ខាំបៃ ជាំឡាត់ សមាជិកមជ្ឈិមបក្សប្រជាជនបដិវត្តិន៍ឡាវនិងជាអនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ នៅខេត្តស្ទឹងត្រែង
-អញ្ជើញចូលរួមប្រជុំក្រុមសមាជិករដ្ឋសភា-ព្រឹទ្ធសភា ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
-អញ្ជើញចុះបំពេញការងារនៅមូលដ្ឋានចំនួន២លើក
-បានពិនិត្យ ផ្តល់យោបល់ និងចុះហត្ថលេខាលើឯកសារផ្សេងៗចំនួន១៨ច្បាប់និងទទួលជ្រាបជារបាយការណ៍ និងជ្រាបជាព័ត៌មានចំនួន១០៥លិខិត។
១.៣-ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បាន៖
-អញ្ជើញចូលរួមប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៥លើក និងកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ចំនួន២លើក
-អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅឃុំបារ៉ុង ស្រុកល្វាឯម ខេត្តកណ្តាល ព្រមទាំងឧបត្ថម្ភលើការចំណាយដល់អ្នកជំងឺធ្ងន់ម្នាក់ ដើម្បីបានទៅពិនិត្យ និង ព្យាបាលជំងឺ នៅឯមន្ទីរពេទ្យជោរៃភ្នំពេញ
-អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរស្រុក យាយជី តាជី និងព្រះសង្ឃ ព្រមទាំងពិនិត្យមើលសមិទ្ធផលនានាក្នុងវត្ត ដែលទើបសាងសង់រួច នៅវត្តសុវណ្ណារ៉ាម ហៅវត្តទួលអង្គ ស្ថិតនៅភូមិក្រាំងស្តៅ ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ
-អញ្ជើញចូលរួមជាកិត្តិយស ក្នុងពិធីជប់លៀងជូនគណៈប្រតិភូនៃសា- ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ
-អញ្ជើញចូលរួមក្នុងកម្មវិធីស្រោចស្រពព្រះសុគន្ធវារីប្រគេន សម្តេចព្រះសង្ឃនាយករង ៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី នៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច
អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
-អញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តពោធិជ័យ ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
-អញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំក្រាំងយ៉ូវ ដោយបានពន្យល់ណែនាំអំពីរបៀបថែទាំសុខភាព អនាម័យ ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ១៩ ព្រមទាំងបានឧបត្ថម្ភទឹកអាល់កុល និងម៉ាស់មួយចំនួនផងដែរ
-អញ្ជើញចូលរួមពិធីរាប់បាត្រព្រះសង្ឃចំនួន៧២អង្គ និងចែកអំណោយជូនយាយជី តាជី នៅវត្តប្រាំបីមុំ ស្ថិតក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
-បានពិនិត្យ ផ្តល់យោបល់ និងចុះហត្ថលេខាលើឯកសារផ្សេងៗចំនួន៧៤ច្បាប់ និងទទួលជ្រាបជារបាយការណ៍ និងជ្រាបជាព័ត៌មានចំនួន៣៨លិខិត។
២-សកម្មភាពគណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំចំនួន៥លើក ដើម្បីពិនិត្យអំពីដំណើរការរបស់ព្រឹទ្ធសភា ព្រមទាំងរៀបចំរបៀបវារៈ និងកំណត់កាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ និងបើកសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤ តាមរបៀបវារៈដូចតទៅៈ
១-ពិនិត្យ និងសម្រេចលើរបាយការណ៍ទូទាត់ថវិការបស់ព្រឹទ្ធសភាឆ្នាំ ២០១៩
២-ពិនិត្យ និងសម្រេចអំពីគោលការណ៍បែងចែក និងប្រើប្រាស់ថវិកាព្រឹទ្ធសភាឆ្នាំ២០២០
៣-ប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ចំនួន៩ច្បាប់
៤-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធ-សភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤
៥-កំណត់របៀបវារៈកាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤។
៣-ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
ព្រឹទ្ធសភាបានប្រជុំជាវិសាមញ្ញចំនួន២លើកដោយមានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណ-រដ្ឋសង្គមនិយមវៀតណាម
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្ម- ទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី១ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មទំនិញអាស៊ាន
៥-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទី៣ ស្តីពី វិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន
៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន
៧-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនវេសម៉ិនគ្រុបឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត ខេត្តកោះកុង
៨-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហានសេង ខូ ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង២៣០គីឡូវ៉ុលតភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរ-មានជ័យមកអនុស្ថានីយសៀមរាបខាងកើត
៩-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន ហានសេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព២៦៥មេហ្គាវ៉ាត ខេត្តឧត្តរមានជ័យ។
៤-គណៈកម្មការនានារបស់ព្រឹទ្ធសភាគណៈកម្មការនានារបស់ព្រឹទ្ធសភាបានបំពេញការងារយ៉ាងសកម្មតាមតួនាទី ភារកិច្ចនិងសមត្ថកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដូចខាងក្រោម៖
-ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១៦ករណី ធ្វើកំណត់បង្ហាញពាក្យ បណ្តឹងចំនួន១២ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន១២ករណី កំពុងពិនិត្យសិក្សាចំនួន៤ករណីឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន១២ករណី និងបានទទួលលិខិតឆ្លើយតបអំពីការដោះស្រាយ ពាក្យបណ្តឹងរបស់ក្រសួង
-ស្ថាប័នពាក់ព័ន្ធចំនួន៣ករណី ព្រមទាំងបានដោះស្រាយបញ្ចប់១ករណី និងទទួលឯកសារពាក្យបណ្តឹងដែលក្រសួងស្ថាប័នពាក់-ព័ន្ធចម្លងជូនមកគណៈកម្មការដើម្បីជូនជ្រាបចំនួន២៤ករណី។
-ប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន៣៣លើក
-ចុះបេសកកម្មក្នុងប្រទេសចំនួន១២លើក
-បំពេញបេសកកម្មក្រៅប្រទេសចំនួន២លើក
-ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៨៨លើក
-ទំនាក់ទំនងជាមួយស្ថាប័នជាតិ និងអន្តរជាតិចំនួន៧លើក
-ចូលរួមពិធីផ្លូវការផ្សេងៗចំនួន២២០លើក
-សមាជិកគណៈកម្មការនានាចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៨៨លើក។
៥-ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ
-បានធ្វើវេទិកាសាធារណៈចំនួន២លើក ស្តីពី “ ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍ មូលដ្ឋាន ” និង “ វេទិកាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់” នៅខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ
-អញ្ជើញសម្ពោធអណ្តូងទឹកស្អាតចំនួន៦កន្លែង ជូនប្រជាពលរដ្ឋប្រើប្រាស់នៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ និងនៅឃុំឃុនរាម ស្រុក បន្ទាយស្រី ខេត្តសៀមរាប
-អញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាខណ្ឌសែនសុខ ក្រុមប្រឹក្សាសង្កាត់ ស្មៀន ស្តីពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធការអនុវត្តមុខងារ រចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ
-អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅមូលដ្ឋានស្តីពីការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈពិសេសលើការងារអនាម័យថែទាំ សុខភាពរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ នៅរាជធានីភ្នំពេញ
-អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិ-បាលស្តីពី វិធានការការពារការចម្លងជំងឺកូវីដ១៩ព្រមទាំងបានឧបត្ថម្ភ នូវគ្រឿងឧបភោគ បរិភោគ ម៉ាស ក្រមា អាល់កុល ជែលសម្រាប់លាងដៃ និងថវិកាចំនួន១៨.២៦០.០០០រៀល នៅខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ កំពត កែប និងខេត្តពោធិ៍សាត់។
-អញ្ជើញប្រជុំការងារជាមួយក្រុមប្រឹក្សាសង្កាត់អំពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព និងលើកទិសដៅបង្កើនប្រសិទ្ធភាពការងារបម្រើសេវាសំណូមពរជូនប្រជាពលរដ្ឋ ពិសេសការងារគ្រប់គ្រង ដឹកជញ្ជូន និងបង់ថ្លៃសំរាមតាមគោលការណ៍ថ្មីរបស់សាលារាជធានីភ្នំពេញ
-អញ្ជើញចូលរួមវេទិកាសភាស្តីពី“ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជា-ពលរដ្ឋប្រកបដោយប្រសិទ្ធភាព ” ដែលមានសមាសភាពចូលរួមចំនួន២៣៣នាក់
-អញ្ជើញជួបសំណេះសំណាល និងដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន៣.១៧២នាក់ នៅខេត្តកណ្តាល ព្រៃវែង បាត់ដំបង ស្ទឹងត្រែង បន្ទាយមានជ័យនិងខេត្តឧត្តរមានជ័យ
-អញ្ជើញចូលរួមពិធីសម្ពោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា នៅវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
៦-ក្រុមសមាជិកាព្រឹទ្ធសភា
-អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើក ទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទស្តីពី " មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ " និងពិធីប្រកាសសមាសភាពសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍
-អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីផ្សព្វផ្សាយ អំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩ នៅ នៅតាមភូមិភាគរៀងៗខ្លួន
-អញ្ជើញសំណេះសំណាល សួរសុខទុក្ខមន្ត្រីរាជការនៃអគ្គលេខាធិការ-ដ្ឋានព្រឹទ្ធសភានិងនាំយកអំណោយមួយចំនួនជូននារីដែលជាប់ក្នុងពន្ធនាគារ
និងកុមារកំព្រា ពិការថ្លង់ នាឱកាសនៃពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅខេត្តកំពង់ចាម និងបានចូលរួមក្នុងពិធីផ្សេងៗចំនួន៩លើក។
៧-ការងារសហប្រតិបត្ដិការអន្ដរជាតិ
សមាជិកព្រឹទ្ធសភាចំនួន១រូបបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៨ នៅប្រទេសអូស្ត្រាលី។
៨-សកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នៅចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា លើមុខងារស្នូលទាំងបី ដោយបានរួមចំណែកផ្តល់សេវារៀបចំវេទិកាតាមភូមិ
ភាគនានាចំនួន២លើក ជំនួបសវនាការការងារជាមួយក្រសួងស្ថាប័ននានា ចំនួន២លើក បេសកកម្មរបស់គណៈកម្មការទៅតាមបណ្តាខេត្ត ក្រុងនានាចំនួន១២លើក និងបានអមដំណើរគណៈប្រតិភូព្រឹទ្ធសភាបំពេញបេសកកម្មក្រៅប្រទេសចំនួន២លើក ព្រមទាំងបានចូលរួមរៀបចំកម្មវិធីបុណ្យសម្ពោធកាត់ឫសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានាក្នុងវត្ដពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ក្រៅពីការផ្តល់សេវាស្នូលលើមុខងារទាំងបី អគ្គលេខាធិការដ្ឋានព្រឹទ្ធ-សភា បន្តលើកកម្ពស់ការផ្តល់សេវាស្រាវជ្រាវ និងការបញ្ចូលប្រើប្រាស់បច្ចេក- វិទ្យាព័ត៌មានក្នុងគ្រប់វិស័យ នៃការងាររបស់ស្ថាប័ន ព្រមទាំងកំពុងសិក្សារៀបចំឱ្យមានកម្មវិធីសម្តែងមតិយោបល់របស់សមាជិកព្រឹទ្ធសភា លើសេចក្តី ព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់តាមប្រព័ន្ធ Online ដែលជាមធ្យោបាយមួយដ៏ល្អប្រសើរក្នុងការរួមចំណែកក្នុងដំណើរការនីតិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបានរៀបចំផលិតខ្សែវីដេអូឆ្នាំទី២ នៃនីតិកាលទី៤ របស់ព្រឹទ្ធសភា សម្រាប់ផ្សព្វផ្សាយ នៅខួបទី២១ឆ្នាំរបស់ព្រឹទ្ធសភា។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា កំពុងរៀបចំកសាងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់ព្រឹទ្ធសភាកម្ពុជា និងទស្សនវិស័យនៃដំណើរទៅមុខរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់រយៈពេល១០ឆ្នាំ(២០២១- ២០៣០)។ ចំពោះការងារអភិវឌ្ឍធនធានមនុស្ស អគ្គលេខាធិការដ្ឋានបាន បណ្តុះបណ្តាលមន្ត្រីក្នុងប្រទេសចំនួន២២៤នាក់ និងក្រៅប្រទេសចំនួន៥នាក់ ព្រមទាំងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គ-លេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ផ្អែកតាមអនុ-ស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងអនុវត្តសកម្មភាពរួមគ្នា រួមមាន៖ ១.ការស្រាវជ្រាវ និងការបោះពុម្ព ២.ការរៀបចំព្រឹត្តិការណ៍រួមគ្នា ដូចជាសិក្ខាសាលា ការធ្វើបឋកថា និង៣.ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។
យោងតាមសារាចរណែនាំស្តីពី ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធ-ភាពចំណាយសម្រាប់អនុវត្តស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ អគ្គ-លេខាធិការដ្ឋានបានធ្វើការប្រជុំពិភាក្សាជាមួយគណៈកម្មការទី២ព្រឹទ្ធសភា
ដើម្បីកាត់បន្ថយការចំណាយ ក្រៅពីបន្ទុកបុគ្គលិកសម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងទប់ ទល់ផលប៉ះពាល់ជាអវិជ្ជមានមកលើសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ អគ្គលេខាធិការ-ដ្ឋានព្រឹទ្ធសភា បានផ្សព្វផ្សាយជូនមន្ត្រីអំពីការទប់ស្កាត់នឹងជំងឺរលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ (covid១៩) ដោយអនុវត្តតាមវិធានការសំខាន់ៗចំនួន៣ចំណុច គឺវិធានការអប់រំ អនាម័យ វិធានការរដ្ឋបាល និងវិធានការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតាមប្រព័ន្ធ online ដើម្បីធានានិរន្តភាពការងារស្របតាមស្ថានភាព និងតម្រូវការចាំបាច់របស់ស្ថាប័ន និងប្រទេសជាតិ។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានគិតគូរពីផលប្រយោជន៍របស់មន្ត្រីរាជការ ដោយបានរៀបចំកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការ ដែល ត្រូវចាប់អនុវត្តពីខែមេសា ឆ្នាំ២០២០នេះតទៅ។ ក្រៅពីការងារខាងលើ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តកែលម្អបរិស្ថាន ការដាំដើមឈើបន្ថែម និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងបរិវេណព្រឹទ្ធសភា។
II-របាយការណ៍តាមវិស័យរបស់គណៈកម្មការព្រឹទ្ធសភា
នៅចន្លោះសម័យប្រជុំលើកទី៤និងលើកទី៥គណៈកម្មការនានារបស់ ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ដោយបានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ននានា និងចុះតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានការអនុវត្តរដ្ឋធម្មនុញ្ញច្បាប់និងគោលនយោបាយនានាដែល
រាជរដ្ឋាភិបាលបាននឹងកំពុងដាក់ឱ្យអនុវត្តដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជនយើងនៅទូទាំងប្រទេស។ ដោយឆ្លុះបញ្ចាំងតាមរយៈដំណើរបេសកកម្មទៅកាន់គ្រប់មូលដ្ឋាន គណៈ-កម្មការនានាព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលខិតខំសម្រេចបានដោយសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិក្នុងប្រសិទ្ធភាព និងគុណភាពមួយថ្មី ដែលឈរលើកំណែទម្រង់លើគ្រប់វិស័យ ជាពិសេសការតម្រង់ទិសអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។
ស្របតាមវិស័យជាសមត្ថកិច្ចរៀងៗខ្លួនគណៈកម្មការនានារបស់ព្រឹទ្ធសភា បានចាប់អារម្មណ៍លើវិស័យជាអាទិភាពសំខាន់ៗដូចតទៅ៖
-ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ទទួលបានលទ្ធផល កាន់តែល្អប្រសើរ ក្រោយពីរាជរដ្ឋាភិបាលខិតខំបង្ខិតសេវាកាន់តែជិតនឹងប្រជាពលរដ្ឋ ដោយបានផ្ទេររចនាសម្ព័ន្ធ មុខងារ ធនធានមនុស្ស និងថវិកាទៅថ្នាក់ក្រោមជាតិ។ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាពិសេសការផ្តល់សេវាតាមច្រកចេញចូលតែមួយ ដោយបានរួមចំណែកលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
-ការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្តីពីរបបសារព័ត៌មាន ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ មានភាពល្អប្រសើរជាងមុន ដោយអាជ្ញាធរមាន សមត្ថកិច្ចយកចិត្តទុកដាក់ផ្សព្វផ្សាយយ៉ាងទូលំទូលាយ អំពីវិធានការអប់រំ បង្ការ និងទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយតាមអភិក្រមអភិបាលកិច្ចល្អ៥ចំណុច។
-វិស័យអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈនិង
ទេសចរណ៍ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ បញ្ហាប្រឈមនានា ក្រសួងមានសមត្ថកិច្ចបានបន្តខិតខំដោះស្រាយដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ២០១៩-២០២៣។
-វិស័យរៀបចំដែនដី និងនគរូបនីយកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា បម្រើឱ្យវិស័យសេដ្ឋកិច្ច ទេសចរណ៍ និងវិស័យដឹកជញ្ជូន មានភាព ល្អប្រសើរជាងមុន និងបង្កើតនូវសក្តានុពលថ្មីៗ ដើម្បីធានាវឌ្ឍនភាព និងការ អភិវឌ្ឍប្រកបដោយនិរន្តរភាព។
-ការអភិវឌ្ឍវិស័យកសិកម្ម ផែនការ វិនិយោគ ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន បានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិ ទី៦ នៃរដ្ឋសភា។ ក្រសួងមានសមត្ថកិច្ចកំពុងខិតខំដោះស្រាយបញ្ហាប្រឈមមួយចំនួន ដូចជា៖ ការគ្រប់គ្រងសំណល់រឹង និងសំណល់រាវ កង្វះប្រព័ន្ធធារាសាស្ត្រ គ្រាប់ពូជ បច្ចេកទេសកសិកម្ម ការគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ។ល។
-ការផ្សព្វផ្សាយព័ត៌មានមានលក្ខណៈកាន់តែល្អប្រសើរ ដោយប្រព័ន្ធផ្សព្វផ្សាយនានាបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ ស្របពេលនឹងការ វិវត្តន៍លឿននៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ប្រជាពលរដ្ឋទទួលបានព័ត៌មានកាន់
តែច្រើន និងឆាប់រហ័សជាងមុន។
-ការអនុវត្តផែនការអភិវឌ្ឍថ្នាក់ក្រោមជាតិ អនុវត្តត្រឹមត្រូវតាមនីតិវិធី និង ជំហាននៃថវិកា ដោយបានបង្កើតឱ្យមានជាគណៈកម្មការពិនិត្យ និងវាយតម្លៃក្រុមហ៊ុនដេញថ្លៃគណៈកម្មការត្រួតពិនិត្យការអនុវត្តគម្រោង និងគណៈ-កម្មការដេញថ្លៃគម្រោង។
ជារួមរាជរដ្ឋាភិបាលបានបន្តជំរុញអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ កំណែទម្រង់រដ្ឋស៊ីជម្រៅរបស់ខ្លួនលើគ្រប់វិស័យ ដោយប្រកាន់យកអភិបាល-
កិច្ចល្អជាស្នូល។ ដំណើរការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ។ ស្របតាមជំហានទៅមុខដ៏ស្វាហាប់របស់រាជរដ្ឋាភិបាល ព្រឹទ្ធសភាសូមគាំទ្រ និងលើកទឹកចិត្តរាជរដ្ឋាភិបាលក្នុងការបង្កើនសកម្មភាព ដើម្បីពន្លឿនសន្ទុះរីកចម្រើនសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាប័ន្ន ហើយមានជំនឿជឿជាក់ថា ក្រោមពន្លឺនៃកំណែទម្រង់លើគ្រប់វិស័យ ការអនុវត្តច្បាប់និងគោលនយោបាយទាំងឡាយនឹងប្រព្រឹត្តទៅកាន់តែរលូន និងមានលទ្ធផលកាន់តែល្អប្រសើរ ជាគុណប្រយោជន៍ដល់ការពង្រឹងពង្រីកអភិបាលកិច្ចល្អ គណ-នេយ្យភាព តម្លាភាព និងការកសាងកម្ពុជាជានីតិរដ្ឋ ប្រកបដោយការអភិវឌ្ឍយូរអង្វែង។
ព្រឹទ្ធសភាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះការខិតខំប្រឹងប្រែងជាអតិបរមានឹងវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលមានលក្ខណៈជាសកល ដើម្បីការពារសុខុមាលភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ព្រឹទ្ធសភាបានប្រកាសត្រៀមខ្លួនជានិច្ច ដើម្បីគាំទ្ររាល់វិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ ក្នុងដំណាក់កាលឆ្លងកាត់ដ៏ស្មុគស្មាញនេះ។
III-សេចក្តីសន្និដ្ឋាន
ក្នុងកំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភារយៈពេលបីខែនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្ដ្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ច រៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផល ផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិនិងប្រជាពលរដ្ឋយើង។សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់មូលដ្ឋាន តាមរយៈការរៀបចំវេទិកា កិច្ចពិគ្រោះយោបល់ ការឈ្វេងយល់អំពីវឌ្ឍនភាពជាវិជ្ជមានក្រោយការរៀបចំវេទិកា ការផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងការចូលរួម