សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ បើ​គ្មាន​ការ​ចាំបាច់​ទៅ​ខាងក្រៅ​ផ្ទះ​ទេ​ សូម​កុំទៅ​ ឬ​ទៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន

24-April-2020 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ នៅ​ក្នុង​ប្រទេស​យើង​ ទោះបី​អត្រា​ឆ្លង​រោគ​កូ​វី​ដ​-១៩​ មិន​បាន​កើនឡើង​ខ្លាំង​ដូច​ប្រទេស​ដទៃ​ ហើយ​ចំនួន​អ្នក​ព្យាបាល​ដែល​បានជា​សះស្បើយ​ក៏​កាន់តែ​មាន​ច្រើន​ពិតមែន​ ប៉ុន្តែ​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច​ ជា​ពិសេស​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទេ្វ​ដង​។​ ព្រោះ​មេរោគ​កូ​រ៉ូ​ណា​២០១៩​ (Coronavirus​ 2019)​ ដែល​យើង​ហៅ​ថា​កូ​វី​ដ​-១៩​ (covid-19)​ដែល​ជា​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​គឺ​ពុំ​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។​

​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ នៅ​តាម​ដងផ្លូវ​ក៏​មានការ​ធ្វើ​ដំណើរ​រ​ណែន​រកកល់​ស្ទះចរាចរណ៍​ទៀត​ផង​។​ សូម​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចង​ចាំ​នឹង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាប់​ខ្លួន​ជា​និច្ច​ គឺ​ត្រូវ​ពាក់​ម៉ាស​ការពារ​ មានទឹក​អាល់កុល​ និង​ជែ​ល​សម្អាត​មេរោគ​និង​បាក់តេរី​ផ្សេងៗ​ ចៀសវាង​ការ​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ដោយសារ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ឬ​គិត​ស្រាលៗ​ថា​ស្រុក​យើង​មិន​អី​ទេ​នោះ​។​

​បើ​គ្មាន​ការ​ចាំបាច់​ទៅ​ខាងក្រៅ​ផ្ទះ​ទេ​ សូម​កុំទៅ​ ឬ​ទៅ​ក្នុង​ចំណោម​ក្រុម​មនុស្ស​ច្រើន​ គឺ​អោយ​តែ​មេ​គ្រួសារ​ឬ​អ្នក​ដែល​ចាំបាច់​ត្រូវ​ទៅ​បាន​ហើយ​។​

​សូម​បងប្អូន​យក​ការ​ព្រួយបារម្ភ​និង​ភ័យ​ខ្លាច​នេះ​ទៅ​ការ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ប្រចាំ​រាល់ថ្ងៃ​ ដោយ​មាន​អនាម័យ​រស់នៅ​ល្អ​ ដើម្បី​សុខភាព​និង​អាយុ​វ​ជីវិត​រស់នៅ​បាន​យូរអង្វែង​៕

ចំនួនអ្នកទស្សនា

    19630347

  • ថ្ងៃនេះ1691
  • ម្សិលមិញ2891
  • សប្តាហ៍នេះ20541
  • ខែនេះ66641
  • ឆ្នាំនេះ402901
  • សរុប19630347