ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលការងារផែនចរាចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការត្រួតពិនិត្យការរៀបចំអនុវត្តផែនការសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្ត ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ។
ដើម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃក៏ដូចជាការចៀសផុតពីការផាកពិន័យសូមបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ៕