សៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានចាប់លេងល្បែងស៊ីសងខុសច្បាប់(ក្រឡុកគ្រាប់ឡូតូ និងបៀរ)ប្រុស,ស្រីចំនួន១១នាក់។ ការបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ចំណុចតូបជួលលក់ឥវ៉ាន់ចាប់ហ៊ួយក្នុង ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថាក្នុងប្រតិបត្តិការនេះកម្លាំងរបស់លោក ឃាត់អ្នកលេងល្បែងប្រុស,ស្រី បានចំនួន១១នាក់។
លោកបន្តថា ដកហូតវត្ថុតាងរួមមាន៖១,គ្រាប់ក្រឡុកឡូតូ,២កាតុងលេងឡូតូចំនួន៣០សន្លឹក(កាតុង)៣,បៀរចំនួន០៣ហ៊ូរ ៤,ម៉ូតូចំនួន០៤គ្រឿង។ ចំពោះមេស៊ីសងត្រូវបានរត់គេចខ្លួន។ ដោយការបង្ក្រាបបានតែអ្នកលេង ហេតុដូចនេះសុំគោលការណ៍ ថ្នាក់លើអប់រំលើកទី១ ឲ្យត្រឡប់ទៅផ្ទះវិញ៕