ព្រៃវែង៖ តៃកុងរថយន្តតាក់ស៊ីភ្នំពេញ-មេសាង ម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមេសាង សហការជាមួយកម្លាំងប៉ុស្តិ៍ឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ។
សមត្ថកិច្ចបានឲ្យដឹងថាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២នឹង៤៣នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាង បានទទួលបណ្ដឹងពីឈ្មោះ ឆ.ខ អាយុ៣៣ឆ្នាំ នៅភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀងថា ខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ-ស្រុកមេសាងបានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភសេពសន្ថវៈបានសំរេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់ សល់តែខ្លួននិងតៃកុងទ្បាន នៅវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង។ ក្រោយពីទទួលបណ្តឹងភ្លាម ជំនាញនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស បើកការស៊ើបអង្កេតឈានដល់នាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត និងរថយន្តរបស់ជនសង្ស័យមកសាកសួរនៅប៉ុស្តិ៍នគរបាលច្រេសក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់បង្ខំរំលោភបានសំរេចទៅលើជនរងគ្រោះឈ្មោះ ឆ.ខ នៅលើរថយន្តរបស់ខ្លួនពិតប្រាកដមែនកាលពីយប់ថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០កន្លងទៅ ដោយសារជនរងគ្រោះជិះរថយន្តរបស់ខ្លួនពីភ្នំពេញ មកស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
បច្ចុប្បន្នរថយន្តនិងជនសង្ស័យ ខុន រិត សមត្ថកិច្ចឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តរនីតិវិធីនិងត្រៀមបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់ ៕