សៀមរាប៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង១០និង១៥នាទីព្រឹក កម្លាំងចម្រុះបានចុះបង្ក្រាបការដ្ឋានជីកយកអាចម៍ដីចំនួន០១កន្លែង គ្មានលិខិតអនុញ្ញាតពីស្ថាប័នជំនាញ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិតាតូក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានមានចំណាត់ការជាមួយម្ចាស់អាជីវកម្ម៖-ធ្វើកិច្ចសន្យាផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន។- អប់រំណែនាំ ឲ្យម្ចាស់អាជីវកម្មទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធជាមុនសិន ដោយមិនបានធ្វើការផាកពិន័យអន្តរការណ៍ទេ ពីព្រោះម្ចាស់ការដ្ឋានទើបតែធ្វើសកម្មភាពជីកយកអាចម៌ដី ៕