សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​ រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ និង​ប្រើប្រាស់​គ្រឿងញៀន​

29-April-2020 | ដោយ ពលមនសិការ

​សៀមរាប​៖​ នា​ថ្ងៃ​ទី​២៧​ ខែ​ មេ​សា​ឆ្នាំ​២០២០​ វេលា​ម៉ោង​២០​នឹង​០០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប​សហការ​ជាមួយ​កម្លាំង​ផ្នែក​ការងារ​ប្រឆាំង​គ្រឿងញៀន​ស្រុក​ជីក្រែង​ បាន​ឃាត់​មុខសញ្ញា​ម្នាក់​ ពី​បទ​ រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ស្ថិត​នៅ​ភូមិ​ដូន​ហុង​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​

​ជនសង្ស័យ​ឈ្មោះ​ ម៉​ម​ សិលា​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ដំ​ដែក​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន​៖​ម្ស៉ៅ​ក្រាម​ពណ៌​ថ្លា​ចំនួន​ ១១​កញ្ចប់​ (​តូច​ចំនួន​ ០៦​កញ្ចប់​)​ ធំ​ចំនួន​ ០៥​កញ្ចប់​)​ ទូរស័ព្ទ​ដៃ​ចំនួន​ ០៥​គ្រឿង​ និង​ម៉ូតូ​ចំនួន​ ០១​គ្រឿង​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិវិធី​បន្ត​ ៕

ចំនួនអ្នកទស្សនា

    19579397

  • ថ្ងៃនេះ4971
  • ម្សិលមិញ4561
  • សប្តាហ៍នេះ22571
  • ខែនេះ15691
  • ឆ្នាំនេះ351951
  • សរុប19579397