តុលាការ​បន្ត​បើក​សាវ​នា​ការ​ករណី​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា​ Enarita​ បោក​លុយ​អតិថិជន​៣០០​លាន​ដុល្លារ​

29-April-2020 | ដោយ ពលមនសិការ

​សៀមរាប​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ តុលាការ​ខេត្តសៀមរាប​ បាន​បន្ត​បើក​សាវ​នា​ការ​ ពាក់ព័ន្ធ​នឹង​ករណី​ លោក​ ឌឹ​ម​ សួន​ណាត​ អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា​ Enarita​ ដែល​ត្រូវ​អតិថិជន​របស់​ខ្លួន​ប្រមាណ​១០០០​នាក់​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ពី​បទ​ឆបោក​លុយ​ជាង​៣០០​លាន​ដុល្លារ​។​ ក្នុង​នោះ​ដែរ​តារាចម្រៀង​អ្នក​នាង​ ខាត់​ សុ​ឃី​ម​ និង​ស្វាមី​ រួម​ជាមួយ​អ្នក​តវ៉ា​ប្រមាណ​ជា​១០០០​នាក់​ បាន​នាំ​គ្នា​ទាមទារ​ឲ្យ​តុលាការ​ខេត្តសៀមរាប​ ដោះ​លែង​ អគ្គនាយក​ក្រុមហ៊ុន​ខាងលើ​នេះ​។​

​​ប្រភព​បាន​ឲ្យ​ដឹង​ថា​ លោក​ ឌឹ​ម​ សួន​ណាត​ អគ្គនាយក​ក្រុមហ៊ុន​ អ៊ី​ណា​រី​តា​ Enarita​បាន​លក់​ដី​ឡូ​តិ៍​ពុះ​លក់​ខ្យល់​,​វិនិយោគ​ដាក់​លុយ​បាន​ប្រាក់​ចំនេញ​២០​ភាគរយ​ ចាយ​សែក​ប្រាក់​និងរ​បរជា​ច្រើន​ទៀត​។​

​ប្រភព​បន្ត​ថា​ បន្ទាប់​ពី​មាន​បណ្តឹង​របស់​កូនបំណុល​រហូត​ដល់​ជាង​១០០០​នាក់​រួច​មក​ សមត្ថកិច្ច​ក៏​បាន​ស៊ើបអង្កេត​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ មក​កាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​ចំណែក​ភាគី​ម្ខាង​ទៀត​ដែល​គាំទ្រ​លោក​ ឌឹ​ម​ សួន​ណាត​ គឺ​អ្នក​នាង​ ខាត់​ សុ​ឃី​ម​ បាន​ប្រមូលផ្តុំ​អ្នក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែមេសា​នេះ​ ដោយ​បាន​លើក​ឡើង​ថា​ សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ដោះ​លែង​លោក​ ឌឹ​ម​ សួន​ណាត​។​អ្នក​នាង​ ខាត់​ សុ​ឃី​ម​ និង​ក្រុម​អ្នក​តវ៉ា​ បាន​បន្ត​ថា​ បើ​គ្មាន​ការ​ដោះ​លែង​អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា​ Enarita​ រូប​នេះ​ទេ​ ការ​បង់ខាត​របស់​គ្រួសារ​រាប់​ពាន់​គ្រួសារ​ក៏​គ្មាន​ដំណោះស្រាយ​ ដើម្បី​កុំ​ឲ្យ​លោក​បន្ត​ជាប់​ឃុំ​ និង​អាច​ឲ្យ​លោក​មក​រកស៊ី​ដោះស្រាយ​បំណុល​កូនក្រុម​ទាំងអស់​ ដែល​បាន​ដាក់​ហ៊ុន​មុន​ពេល​តុលាការ​ធ្វើការ​ចោទប្រកាន់​។​ ក្រោយ​ការ​តវ៉ា​មួយ​ព្រឹក​ ខាង​អយ្យការ​តុលាការខេត្ត​សៀម​សៀម​ បាន​ហៅ​តំណាង​៣​នាក់​ឲ្យ​ចូល​ច​ចារ​ដោយ​ខាង​តុលាការ​សន្យា​រថា​នឹង​ជួយ​រក​ដំណោះស្រាយ​។​

​សូម​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៩​ ចៅក្រម​ស៊ើបសួរ​ ជូ​ លឹ​ម​ហ៊ា​ង​ បាន​ចេញ​ដេ​កា​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ឈ្មោះ​ ឌឹ​ម​ សួន​ណាត​ អគ្គនាយក​ក្រុមហ៊ុន​អ៊ី​ណា​រី​តា​ (Enarita​ )​ពី​បទ​ឆបោក​ ដោយ​មាន​ស្ថាន​ទម្ងន់ទោស​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប​ ខេត្តសៀមរាប​និង​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ទៀត​ កាលពី​អំឡុង​ឆ្នាំ​២០០៩​ ដល់​បច្ចុប្បន្ន​។​

​មហាជន​និង​សមត្ថកិច្ច​ចម្រុះ​បាន​នាំ​គ្នា​ឈរ​នៅ​តុលាការ​ខេត្តសៀមរាប​ ដើម្បី​ក្រែង​មាន​ហេតុការណ៍​អី​ផ្សេង​កើតឡើង​៕

ចំនួនអ្នកទស្សនា

    19579557

  • ថ្ងៃនេះ5131
  • ម្សិលមិញ4561
  • សប្តាហ៍នេះ22731
  • ខែនេះ15851
  • ឆ្នាំនេះ352111
  • សរុប19579557