ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួយដូរមនុស្ស និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអំពាវនាវដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធ ទាំងអស់ទប់ស្កាត់ឲ្យបានចំពោះបងប្អូនខ្មែរ ដែលចង់វិលត្រឡប់ទៅកាន់ប្រទេសថៃ វិញខណៈ មានមេខ្យល់កំពុងដើរឃោសនាឲ្យពួកគេវិលវិញ ដែលកត្តានេះអាចនឹងធ្វើឲ្យពួកគេជួបហានិ ភ័យខ្ពស់ចំពោះការបញ្ហាមេរោគកូវិដ១៩នោះ។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិលនានា និងអង្គការសហ ប្រជាជាតិទាក់ទងនឹងជនទេសន្តប្រវេសន៍ ស្តីពីកិច្ចសហការក្នុងការឆ្លើយតប និងវិបត្តិកូវីដ១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះនៅ ទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា រហូតមកដល់ពេលនេះ បងប្អូនពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃវិញគឺមានចំនួនជិតប្រាំបួនម៉ឺននាក់ ហើយដោយសារតែពួកគាត់មិនមានការងារធ្វើ និងខ្លះទៀតបានមកដោយសារចូលឆ្នាំខ្មែរប្រ ពៃណីជាតិនាពេលកន្លងទៅនោះ ដូច្នេះអ្វីដែលសំខាន់សម្រាប់ពួកគាត់តទៅទៀតនោះគឺត្រូវ រួមគ្នាទប់ស្កាត់កុំឲ្យពួកគាត់ប្រញាប់ទៅវិញដោយសារតែប្រទេសដែលគាត់ទៅនោះកំពុងផ្ទុះ ឡើងជាបន្តបន្ទាប់នូវមេរោគកូវីដ១៩។
លោកជំទាវបានថ្លែងបន្តថា«សព្វថ្ងៃនេះមានជនខិលខូចដែលហៅថាមេខ្យល់នោះបាន ដើរបំផុសបំផុលឬក៏ឃោសនាឲ្យពួកគាត់(ពលករ)ឲ្យវិលត្រឡប់ទៅប្រទេសថៃវិញ ដោយ ប្រាប់ពួកគាត់ថា សម្បូរការងារវិញ និងមានចេតនាចង់យកថ្លៃពីពួកគាត់ដោយលួចដឹងតាមច្រកនានាដែលមិនមែនជាច្រកអន្តរជាតិ និងផ្លូវការនោះ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាទប់ ស្កាត់ពួកគាត់ឲ្យបាន ដើម្បីការពារនៃការរីករាលដាលនូវមេរោគកូវិដ១៩ដល់ពួកគាត់ក៏ដូចជា តាមសហគមន៍នានានោះ»។
លោកជំទាវបានបន្តថា ពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញនោះគឺ ពួកគាត់ភាគច្រើនកំពុងតែប្រឈមនូវបញ្ហាសុខភាព និងជីវភាពរយៈពេលវែង តែយ៉ាងណាក៏ រាជរដ្ឋាភិបាលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីស្រង់ស្ថិតិពួកគាត់ដើម្បីស្វែងរក អ្នកក្រីក្រពិតប្រាកដសម្រាប់ជួយពួកគាត និងដើម្បីទប់ស្កាត់កុំឲ្យពួកគាត់ប្រញាប់វិលត្រឡប់ ទៅកាន់ប្រទេសគោលដៅ ជាពិសេសប្រទេសថៃនេះតែម្តងវិញនោះ។
លោកជំទាវបានបញ្ជាក់ទៀតថា «ពេលនេះពួកគាត់កំពុងប្រឈមនឹងមិនធ្វើអ្វីទាំងអស់ ដោយសារតែពួកគាត់ទង្ទឹងរងចាំទៅប្រទេសគោលដៅ ឬប្រទេសថៃវិញ ដោយតាមរយៈមេ ខ្យល់ថាមានការងារធ្វើឡើងវិញនោះ។ ប៉ុន្តែស្ថានភាពវាអាចនឹងអូសបន្លាយវែង មកពីបញ្ហាមេរោគកូវីដ១៩ ដូច្នេះពួកយើងទាំងអស់គ្នា ស្ថាប័នពាក់ព័ន្ធ អង្គការជាដៃគូត្រូវរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ដោះស្រាយទាំងសុខភាព និងជីវភាពជូនពួកគាត់»។
បើតាមលោកជំទាវជូ ប៊ុនអេង បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះពលរដ្ឋខ្មែរដែលកំ ពុងធ្វើការនៅប្រទេសថៃគឺជាងមួយលាននាក់ ហើយចាប់តាំងពីចុងខែមិនាមករហូតដល់សព្វ ថ្ងៃនេះគឺពួកគាត់បានវិលមកកម្ពុជាវិញជាបន្តបន្ទាប់ប្រហែលប្រាំបីម៉ឺនប្រាំបួនពាន់នាក់ប៉ុណ្ណោះ ហើយក្នុងចំណោមទាំងជិតប្រាំបួនម៉ឺននាក់នោះពួកគាត់ខ្លះបានលួចវិលត្រឡប់ទៅ កាន់ប្រទេសថៃវិញតាមរយៈមេខ្យល់ជូនពួកគេទៅតាមផ្លូវលួចលាក់ផ្សេងៗជាដើមនោះ។ យ៉ាងណាក៏ដោយ ចាប់ពីពេលនេះតទៅអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់មិនត្រូវ អនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅវិញនោះទេ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនូវ មេរោគកូវីដ១៩ខណៈដែលប្រទេសពួកគាត់ទៅនោះគឺកំពុងរីករាលដាលឡើងជាបន្តបន្តាប់ នោះ៕