កំពង់ស្ពឺ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រលាំងចក នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤០នាទី។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា កម្លាំងប៉ុស្តិ៍រលាំងចក បានល្បាតនៅភូមិស្រែកក់ ឃុំរលាំងចក ដល់ចំណុចផ្ទះឈ្មោះ វន សុខអៀង ហៅ អេង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឃើញកម្លាំងសមត្ថកិច្ចឈ្មោះខាងលើបានរត់គេចខ្លួន និងបន្សល់ទុកគ្រឿងញៀនចំនួន១៥កញ្ចប់(ធំ៥កញ្ចប់ និងជញ្ជីងថ្លឹងគ្រឿងញៀ១គ្រឿង, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន១,ទុយោកែច្នៃសម្រាប់រំលែកគ្រឿងញៀនចំនួន១, កន្ត្រៃ១ ខ្សៀចំនួន២ និងដែកកេះចំនួន៥ នៅក្នុងតូបក្រោយផ្ទះចំងាយ២០ម៉ែត្រ។
លោកអធិការបន្តថា រហូតដល់នៅម៉ោង២០នឹង៣០នាទីកម្លាំងជំនាញបន្តឃាត់ឈ្មោះ ឈិន លឿ ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិផ្សារសាមគ្គី សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នឹងឈ្មោះ ម៉េន រ៉ាជិប អាយុ១៨ឆ្នាំ ភូមិត្រពាំងពោធិ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឃាត់នៅចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៤០-៤១ ភូមិវល្លិស ឃុំវល្លិស។
ដកហូតវត្ថុតាង៖ គ្រឿងញៀន២កញ្ចប់តូច, ម៉ូតូ១គ្រឿង, ទូរស័ព្ទ១គ្រឿង។
យោងតាមចំលើយរបស់ ឈិន លឿ បានសារភាពគ្រឿញៀងដែលនគរបាលដកហូតពីផ្ទះឈ្មោះ វន សុខអៀង ហៅអេង គឺជារបស់ខ្លួនដែលរត់ចោលពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានបញ្ជាក់ថាឃាត់ខ្លួនមនុស្ស២នាក់។ គ្រឿងញៀន១៧កញ្ចប់ (ធំ៥កញ្ចប់), ជញ្ជីងថ្លឹង១,ទូរស័ព្ទ១គ្រឿង, ម៉ូតូ១គ្រឿង, ទុយោកែច្នៃសម្រាប់រំលែកគ្រឿង១, ឧបករណ៌ប្រើប្រាស់គ្រឿងញៀនចំនួន១, ខ្សៀ២, កន្ត្រៃ១, ដែកកេះ៥។ ឈ្មោះ ឈិន លឿ ខាងលើនេះមានដីកាចាប់ខ្លួនចំនួន៤នៅក្រុងច្បារមន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលស្រុក ដើម្បីសាកសួរយកចម្លើយ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕