ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុក ដោយខុសនូវសារធាតុញៀនប្រដាប់អាវុធ

29-April-2020 | ដោយ ពលមនសិការ

ព្រះសីហនុ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងរក្សាទុក ដោយខុសនូវសារធាតុញៀនប្រដាប់អាវុធ។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃពុធ  ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង៤០នាទី នៅចំណុចចំការខ្នុរក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ន ស្នងការនគរបាលខេត្តព្រះសីហនូ បានឲ្យដឹងថាជនសង្ស័យឈ្មោះ ប៊ុន មីដូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 ដកហូតវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់ (ធំ០៦កញ្ចប់, តូច ០៤កញ្ចប់), ២-ទូរស័ព្ទដៃ ០៣គ្រឿងម៉ាក(OPPO ចំនួន០២គ្រឿង និងiPhoneចំនួន០១គ្រឿង), ៣-កាំភ្លើងខ្លីចំនួន ០២ដើមម៉ាក(រ៉ូលូ បាញ់គ្រាប់ពិតចំនួន ០១ដើម គ្រាប់ចំនួន១០គ្រាប់ និងLock ប្រើហ្គេសចំនួន០១ដើម)។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីសាកសួរយកចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕

ចំនួនអ្នកទស្សនា

    19585767

  • ថ្ងៃនេះ1991
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1991
  • ខែនេះ22061
  • ឆ្នាំនេះ358321
  • សរុប19585767