នគរបាលខេត្តកែប បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន២ករណី ចាប់ជនសង្ស័យចំនួន៣នាក់

29-April-2020 | ដោយ ពលមនសិការ

កែប៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប នៅវេលាម៉ោង១២និង២០នាទី រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សែស ញ៉ន ស្នងការរង  និងជាអនុប្រធានក្រុមអន្តរាគមន៍ចំរុះពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកែប និងលោកវរសេនីយ៍ទោ កើត សាវុធ នាយការិយាល័យ ដឹកនាំកំលាំងការិយាល័យជំនាញ កំលាំងអន្តរាគមន៍ចំរុះពិសេស និងកំលាំងនគរបាលមូលដ្ឋាន បង្ក្រាបចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចខាងក្រោយសាលាក្រុងកែប ក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ។

ជនសង្ស័យចំនួន២នាក់រួមមាន៖ទី១-ឈ្មោះ ស៊ីន យ៉យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករនេសាទ រស់នៅភូមិ សង្កាត់ ខាងលើ, ទី២-ឈ្មោះ វ៉ិត រ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ/អូរក្រសារ ក្រុងកែប(ទោសពីមុខមាន ក្នុងករណីចែកចាយគ្រឿងញៀនខុសច្បាប់) ។

ក្រោយពីប្រតិបត្តិការបង្ក្រាបករណីខាងលើ នៅវេលាម៉ោង៥ និង៤៥នាទី ល្ងាច ថ្ងៃដដែល បានបន្តនីតិវិធីឈានទៅចាប់បក្ខពួក ជាមុខសញ្ញាម្នាក់ទៀត នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។

ជនសង្ស័យឈ្មោះ ស៊ឹម ហ៊ឹម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ សង្កាត់ខាងលើ (ទោសពីមុន មាន ក្នុងករណីចែកចាយគ្រឿងញៀនខុសច្បាប់)។

ទាំងពីរករណីខាងលើ យើងដកហូតបានវត្ថុតាងរួមមាន៖ ថ្នាំញៀនចំនួន ៥កញ្ចាប់ (ធំ២កញ្ចប់,តូច៣កញ្ចប់) ទម្ងន់៥៤.៨០ក្រាម, ម៉ូតូ១គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរស័ព្ទ៣គ្រឿង និងសម្ភារៈវេចខ្ចប់ ព្រមទាំងឧបករណ៍ជក់មួយចំនួនទៀតផងដែរ ។ បច្ចុប្បន្ននគរបាលការិយាល័យជំនាញកំពុងបំពេញសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការបន្តតាមផ្លូវច្បាប់ ៕

ចំនួនអ្នកទស្សនា

    19585257

  • ថ្ងៃនេះ1481
  • ម្សិលមិញ4091
  • សប្តាហ៍នេះ1481
  • ខែនេះ21551
  • ឆ្នាំនេះ357811
  • សរុប19585257