ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ មន្ទីរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បង្ហាញមុខជនសង្ស័យប្រុស.ស្រី២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។
យោងតាមរបាយការណ៍មន្ទីរគ្រឿងញៀន បានឲ្យដឹងថាជនសង្ស័យត្រូវបានកម្លាំងជំនាញ”ក១១” មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនកាលពីវេលាម៉ោង១៤នឹង៤០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា។
ជនសង្ស័យទី១-ឈ្មោះ LEE KWAN FUK ភេទប្រុស ជនជាតិចិន(ហុងកុង), ទី២-ឈ្មោះTHET THET HLAING ភេទស្រី ជនជាតិមីយ៉ាន់ម៉ា។
វត្ថុតាងចាប់យក៖ សារធាតុញៀនអិចស្តាស៊ី ប្រមាណ១៤០០០០គ្រាប់(ដប់បួនម៉ឺនគ្រាប់) ទម្ងន់ ៥៧គក្រ.៣៨, ម៉ាស៊ីនកែច្នៃ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕