មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសកូរ៉េខាងជើង បានប្រកាសបើកការស៊ើបអង្កេតលើព័ត៌មា នក្លែងក្លាយពីប្រមុខដឹកនាំកំពូលរបស់ប្រទេសនេះ លោក គីម ជុងអ៊ុន ពាក់ព័ន្ធនឹងសុខភាព ធ្ងន់ធ្ងរ ឬការបាត់បង់ជីវិត។
ព័ត៌មានក្លែងក្លាយ ថែមទាំងបានកាត់តរូបភាពលោក គីម ជុងអ៊ុន ជារូបថតសន្លឹក និងរូបភាពវីដេអូជាដើមដាក់ក្នុងមឈូសកញ្ចក់ ដែលមានន័យថា លោក គីម ជុងអ៊ុន បានបាត់បង់ជីវិតទៅហើយ។
មន្ត្រីកូរ៉េខាងជើង បានចាត់ទុកថា ការកាត់តរូបភាពមេដឹកនាំកំពូលដោយគ្មានការពិត បែបនេះ បានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងកិត្យានុភាពរបស់លោក គីម ជុងអ៊ុន ខណៈដែលមេដឹកនាំរូបនេះ នៅមានសុខភាពល្អ និងដឹកនាំកិច្ចការប្រទេសជាតិនៅឡើយ ៕