ពោធិ៍សាត់៖ ដើម្បីទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍អំពីការស្លាប់ របួស ខូចខាតទ្រព្យសម្បត្តិសាធារណៈ រក្សាបានសណ្តាប់ធ្នាប់ចរាចរណ៍និងបញ្ចៀសការកកស្ទះលើកកម្ពស់កិត្យាសុភាពជាតិព្រមទាំងទប់ស្កាត់បទល្មើសលើដងផ្លូវសាធារណៈនៅព្រឹកថ្ងៃទី០១ ខែឧសភាឆ្នាំ២០២០ នេះកងនគរបាលជំនាញនៃស្នងការដ្ឋានគរបាលខេត្តពោធិ៍សាត់ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោសារុន ចាន់ធី ស្នងការនគរបាលខេត្តបានដាក់កម្លាំងពង្រាយតាមគោលដៅចំនួន០៧គោលដៅ នៅទូទាំងខេត្តពោធិ៍សាត់ក្នុងគោលបំណងរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩អនក្រ បក ចុះថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ របស់រាជរដ្ឋាភិបាល។
ក្នុងការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នេះលោកឧត្តមសេនីយ៍ទោស្នងការបានចុះពិនិត្យតាមគោលដៅដោយផ្ទាល់និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាដើម្បីបញ្ចៀសបានក្នុងការពិន័យរបស់សមត្ថកិច្ចទៅលើយានយន្តរបស់បងប្អូនដូចជា៖មិនពាក់មួយសុវត្ថិភាព មិនគោរពភ្លើងនិងសញ្ញាចរាចរណ៍ ល្មើសក្នុងការបត់ ការវ៉ាជែង ការដឹកលើសចំណុះ បើកបរក្នុងស្ថាភាពស្រវឹង គ្មានស្លាកលេខ ទូរស័ព្វពេលបើកបរ(និយាយបានតែប្រើខ្សែសម្លេង) ល្មើសល្បឿន គ្មានបណ្ណបើកបរ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព។ល។
លោកស្នងការបានបន្តថា ចំពោះការពិន័យលើការល្មើសនឹងច្បាប់ចរាចរណ៍ថ្មីនេះចាប់ពី៦ម៉ឺនរៀលរហូតដល់២៥ម៉ឺនរៀល(ពិន័យ៥ដង)ចំពោះម៉ូតូនិងរថយន្តតូចធំពិន័យចាប់ពីរប្រាំពីរម៉ឺនប្រាំពាន់រៀលរហូតដល់ពីរលានសែសឹបម៉ឺនរៀល(ពិន័យ៥ដងដូចគ្នាម៉ូតូដែរ)តែ ចំពោះម្ចាស់យានយន្ត ត្រីចក្រយានយន្ត ទោចក្រយានយន្តមិនបង់តាមការកំណត់របស់សមត្ថកិច្ចជំនាញ។ ជាមួយគ្នានេះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋត្រូវតែអនុវត្តច្បាប់ចរាចរណ៍ថ្មីនេះឲ្យមានប្រសិទ្ធភាពខ្ពស់ទើបធ្វើឲ្យអត្រានៃគ្រោះថ្នាក់ចរាចរណ៍ថយមកនូវកម្រឹតអប្បបរិមា៕