កំពង់ស្ពឺ៖ នៅព្រឹកព្រលឹមនាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងនគរបាលចរាចរណ៍ចាប់ផ្តើ មរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយអនុវត្តន៍កម្រិតផាកពិន័យកើនឡើងពី៣ ទៅ៥ដងក្នុងករ ណីរកឃើញការល្មើសនឹងច្បាប់។
លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដែលបានចុះពិនិត្យកិច្ចប្រតិបត្ដិការអនុវត្ដន៍ផ្ទាល់នៅគោលដៅចំណុចផ្លូវជាតិលេខ៤ ភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង មានប្រសាសន៍ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកឲ្យដឹងថាវិធានការរឹតបន្តឹងច្បាប់ចរា ចរណ៍ផ្លូវគោកនេះគឺដាក់ចេញ ដើម្បីឆ្លើយតបនឹងភាពអាសន្ន នៃគ្រោះថ្នាក់ចរាចរណ៍ ដែលមាន កំណើនយ៉ាងគំហុកកាលពីបណ្ដាឆ្នាំកន្លងទៅដែលបណ្ដាលឱ្យមានអ្នកស្លាប់របួសពិការបង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ ក្នុងគ្រួសារទាំងនៅក្នុងស្ថានភាព ដែលប្រទេសជាតិ បានចាកផុតពីភ្លើង សង្គ្រាម មានសន្តិភាព និងការអភិវ ឌ្ឍន៍រីកចម្រើនដូចសព្វថៃ្ងទៅហើយនោះ។
យោងតាមប្រសាសន៍ដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ ងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ និងការដឹកនាំអនុវត្ដន៍ផ្ទាល់ របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប ញ្ជាក់ឲ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ចរាចរណ៍ ដើម្បីសួរនាំរកឯកសារនោះទេ។ អ្នកធ្វើដំណើរត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពាន ច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញាទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ។
ជាមួយគ្នានេះ ចំពោះការដំឡើងកម្រិតផាកពិន័យវិញសូមបងប្អូនប្រជាពលរដ្ឋយល់ថាមិនមែនមានន័យថាក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភា ពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តន៍ ច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ។ផ្ទុយ ទៅ វិញនេះ គឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិ ភា ពជូនពលរដ្ឋទៅវិញទេ។
ក្នុងករណីជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយតែនៅបន្តប្រព្រឹត្តបទល្មើសនេះទៀតក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័ យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បា ប់ស្តីពីចរាចរណ៍ផ្លូវគោក។
កត់សម្គាល់៖អ្នកបើកបរក្នុងស្ថានភាពស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី០.៤០មីលីក្រាម ក្នុងមួយលីត្រខ្យល់ឬចាប់ពី០.៨០ក្រាមក្នុងមួយលីត្រឈាម៖
* ពិន័យ ២លានរៀល សម្រាប់យានយន្តធុនស្រាល
* ពិន័យ ៤លានរៀល សម្រាប់យានយន្តធុនធ្ងន់ ៕