កំណើនមនុស្សឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងកម្រិតខ្ពស់ដដែល ដែលគិតត្រឹមថ្ងៃសុក្រ ទី០១ ខែមេសានេះ ចំនួនមនុស្សឆ្លងនៅលើពិភពលោក បានកើនឡើងដល់ ៣ ៣០៨ ៦៤៣នាក់ ដែលនេះជាការចុះផ្សាយរបស់ Worldometer។
ចំនួនមនុស្សស្លាប់ដោយសារវីរុសCovid-19នៅជុំវិញពិភពលោក ក៏នៅតែបន្តកើនឡើងដែរ ដែលគិតត្រឹមថ្ងៃសុក្រដដែលនេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៣៤ ១២៣នាក់ ខណៈដែលមនុស្សចំនួន ១ ០៤២ ៩៨១ នាក់បានបាត់បង់ជីវិត។
សូមបញ្ជាក់ជូនថា សហរដ្ឋអាមេរិកគឺជាប្រទេសនាំមុខគេក្នុងចំណោម១០ប្រទេសនៅលើពិភពលោក ដែលមានការឆ្លង និងការបាត់បង់ជីវិតមនុស្សដោយសារវីរុសCovid-19 ដែលគិតត្រឹមថ្ងៃសុក្រនេះ អាមេរិកមានមនុស្សឆ្លងចំនួន១ ០៩៥ ២១០នាក់ និងមនុស្ស៦៣ ៨៦១នាក់ បានបាត់បង់ជីវិត ៕