មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ​ ឃាត់ខ្លួន​

04-May-2020 | ដោយ ពលមនសិការ

កំពង់ស្ពឺ​៖​ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ឧដុង្គ​ ឃាត់ខ្លួន​ កាលពី​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​នឹង​២០​នាទី​ នៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​ភ្នំ​តូច​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​។​

​ជនសង្ស័យ​ឈ្មោះ​ សុទ្ធ​ វី​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ ឃុំ​ភ្នំ​តូច​ ស្រុក​ឧដុង្គ​។​

​ដកហូត​វត្ថុ​តាង​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ២​កញ្ចប់​តូច​ ទម្ងន់​ក្រាម​,​ ទូរស័ព្ទ​ដៃ​៣​គ្រឿង​,​ អាវុធ​កែ​ច្នៃ​២,​ ដាវ​១​ រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕


ចំនួនអ្នកទស្សនា

    19550607

  • ថ្ងៃនេះ1071
  • ម្សិលមិញ3761
  • សប្តាហ៍នេះ15321
  • ខែនេះ68221
  • ឆ្នាំនេះ323161
  • សរុប19550607